Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ពូទីនបញ្ជាអោយអតីតមេបញ្ជាការកងទាហានស៊ីឈ្នួលWagnerដឹកនាំបញ្ជាកងឯកភាពស្ម័គ្រចិត្តនៅអ៊ុយក្រែន

Views: 2

ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ប្រធានាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀ ពូទីន បានបញ្ជាមេបញ្ជាការម្នាក់ក្នុងចំណោមមេបញ្ជាការកំពូលៗរបស់ក្រុមទាហានស៊ីឈ្នួលវ៉ាក់នឺ(Wagner )អោយដឹកនាំបញ្ជាកងឯកភាពទ័ពស្ម័គ្រចិត្តដែលកំពុងប្រយុទ្ធនៅអ៊ុយក្រែន។

ចំណាត់ការនេះជាសញ្ញាមួយបង្ហាញបំណងរបស់រដ្ឋាភិបាលវិមានក្រឹមឡាំងក្នុងការរក្សាទុកក្រុមទាហានស៊ីឈ្នួលនេះក្រោយការស្លាប់របស់មេដឹកនាំWagner លោកយេវហ្គេនី ព្រីហ្គោហ្ស៊ីន។

លោកពូទីន បានប្រាប់លោកអង់ដ្រេ ត្រូសេវ(Andrei Troshev)ថា ភារកិច្ចរបស់គាត់គឺត្រូវ«បង្កើតកងឯកភាពកងយុទ្ធជនស្ម័គ្រចិត្ត ដែលអាចធ្វើប្រតិបត្តិការប្រយុទ្ធផ្សេងៗ សំខាន់នៅតំបន់នៃប្រតិបត្តិការយោធាពិសេស(អ៊ុយក្រែន)»។

ពូទីន ជួបប្រជុំជាមួយអតីតមេបញ្ជាការWagner អង់ដ្រេ ត្រូសេវ និងអនុរដ្ឋមន្រ្តីការពារជាតិ យូនូស-បេក យេវគូរ៉ូវ

អង់ដ្រេ ត្រូសេវ ជាមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃក្រុមWagner

អនុរដ្ឋមន្រ្តីការពារជាតិរុស្ស៊ីលោក យូនូស-បេក យេវគូរ៉ូវ( Yunus-Bek Yevkurov )ក៏មានវត្តមាននៅក្នុងកិច្ចប្រជុំកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដែលជាសញ្ញាមួយទៀតថា ពួកWagnerនឹងស្ថិតនៅក្រោមក្រសួងការពារជាតិរុស្ស៊ី។

ថ្លែងក្នុងសន្និសីទកាសែតមួយកាលពីថ្ងៃសុក្រ អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េស្កូវ បានអះអាងថា លោកត្រូសេវ ឥឡូវធ្វើការអោយក្រសួងការពារជាតិ។

សូមបញ្ជាក់ថា ពួកយុទ្ធជនWagner លែងដើរតួសំខាន់នៅលើសមរភូមិចាប់តាំងពីពួកគេវាយដណ្តើមបានទីក្រុងបាឃ្មុតក្នុងសង្រ្គាមអូសបន្លាយនិងបង្ហូរឈាមបំផុត។ជំនួបនិងការតែងតាំងនេះទំនងជាបង្ហាញផែនការរបស់វិមានក្រឹមឡាំងក្នុងការបញ្ជូនពួកWagner ខ្លះទៅកាន់ខ្សែត្រៀមនៅអ៊ុយក្រែន៕

Post navigation