Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក ឌិត ទីណា ទទួលជួបមន្ត្រីភ្នាក់ងារចៃកាដើម្បីពិភាក្សាលើការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជា

Views: 42

ដោយ:ពៅនិមល/ភ្នំពេញ៖ លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងថ្នាក់ដឹកនាំ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ លោក ហាស៊ីម៉ូតូ អ៊ីយូហេ (HASHIMOTO Yohei )ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ច នៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនឬ ចៃកា (JICA) នៅទីស្តីការក្រសួងកសិកម្ម។

ក្នុងជំនួបការងារ កាលពីថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២៣ លោករដ្ឋមន្ត្រី បានស្វាគមន៍សម្រាប់កិច្ចសហប្រតិបត្តិការ និងបន្តធ្វើការសហការជាមួយគ្នា ក្នុងការចូលរួមអភិវឌ្ឍន៍វិស័យកសិកម្មនៅកម្ពុជា។ លោកបានគូសបញ្ជាក់ថា ជាគោលនយោបាយ គឺត្រូវធ្វើឱ្យថ្លៃដើមផលិតកម្មទាប មានខ្សែច្រវាក់តម្លៃល្អ ដើម្បីផ្តល់ចំណេញ និងភាពងាយស្រួលដល់កសិករ អ្នកផលិត។ ជាមួយគ្នានេះដែរ លោក បានណែនាំឱ្យមានការសិក្សាស្រាវជ្រាវច្បាស់លាស់ពីបញ្ហានិងតម្រូវការពិតប្រាកដ ឆ្លើយតបនឹងបម្រែបម្រួលអាកាសធាតុ ជាអាទិ៍ ការគ្រប់គ្រងទឹកនិងអគ្គិសនី  និងការអនុវត្តឱ្យស្របតាមគោលនយោបាយ ដោយត្រូវគិតគូរធ្វើយ៉ាងណាឱ្យថ្លៃដើមផលិតទាប បង្កើនផលចំណេញ មានប្រសិទ្ធភាព និងនិរន្តរភាពសេដ្ឋកិច្ច។ 

តាមក្រសួងកសិកម្ម ភាគីទាំងពីរបានលើកឡើងអំពីការបន្តកិច្ចសហការបន្ថែមទៀត ដើម្បីសិក្សាអំពីប្រព័ន្ធស្រោចស្រពប្រកបដោយភាពសន្សំសំចៃពេញមួយឆ្នាំ ព្រមទាំងការប្រើប្រាស់ថាមពលសូឡាក្នុងផលិតកម្មកសិកម្ម ដើម្បីភាពងាយស្រួល និងកាត់បន្ថយថ្លៃដើមផលិត៕ srn / N

Post navigation