Views: 3
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ កុំព្យូទ័រ Apple 1 ដែលនៅដំណើរការពេញលេញ កំពុងត្រូវបានដាក់លក់ ហើយអាចជារបស់អ្នក ប្រសិនបើអ្នកមានប្រាក់ ២៤១.០០០ ដុល្លារឡើងទៅ។
ម៉ាស៊ីន “អស្ចារ្យ” ដែលចុចរហូតបន្សល់ស្នាមដៃរបស់ស្ថាបនិកក្រុមហ៊ុន Apple លោក ស្ទីវ ចប គឺភ្ជាប់មកជាមួយ “គ្រឿងបន្លាស់ និងគ្រឿងប្រដាប់ប្រដាទាំងអស់ ដែលត្រូវការសម្រាប់ធ្វើប្រតិបត្តិការម៉ាស៊ីន”។
ការដេញថ្លៃបច្ចុប្បន្នឈរនៅតម្លៃ ២៤១.៥៥៧ ដុល្លារនិងបញ្ចប់នៅថ្ងៃទី ១៥ ខែធ្នូ ប៉ុន្តែក្រុមហ៊ុនដេញថ្លៃរំពឹងលក់តម្លៃចុងក្រោយចំនួន ៣៧៥.០០០ ដុល្លារ។
ដាក់លក់ក្នុងឆ្នាំ ១៩៧៦ កុំព្យូទ័រ Apple 1 ដែលជាផលិតផលដំបូងគេបង្អស់របស់ក្រុមហ៊ុនបច្ចេកវិជ្ជាយក្សនេះ ត្រូវបានលក់ជាបន្ទះសៀគ្វីដែលបានផ្គុំចូលគ្នា ហើយនៅខ្វះលក្ខណៈពិសេសជាមូលដ្ឋានដូចជាក្តារចុចឬម៉ូនីទ័រ។
ប៉ុន្តែខុសពីកុំព្យូទ័រ Apple-1 ដទៃទៀត កុំព្យូទ័ររបស់ស្ទីវ ចប “ដែលគេចង់បានគ្រប់គ្នានេះ” មិនមានការកែប្រែណាមួយចំពោះបន្ទះសៀគ្វីរបស់វាទេ ហើយគំរូគឺ “នៅស្អាតនិងមិនបានប្រើទេ”។
ឥឡូវនេះម៉ាស៊ីននេះត្រូវបានលក់ដោយក្រុមហ៊ុនដេញថ្លៃ RR Auction មានមូលដ្ឋាននៅទីក្រុងបូស្តុន សហរដ្ឋអាម៉េរិក៕
កុំព្យូទ័រ Apple-1 រំពឹងលក់បានរហូត ៣៧៥.០០០ ដុល្លារ