Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

កុំព្យូទ័រ​ដំបូង​ប្រើ​ដោយ​លោក​ស្ទីវ ចប ដាក់លក់​ដេញថ្លៃ​ក្នុងតម្លៃ ២៤១.០០០ ដុល្លារ​

Views: 3

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ កុំព្យូទ័រ Apple 1 ដែល​នៅ​ដំណើរការ​ពេញលេញ កំពុង​ត្រូវបាន​ដាក់​លក់ ហើយ​អាច​ជា​របស់​អ្នក ប្រសិនបើ​អ្នក​មាន​ប្រាក់ ២៤១.០០០ ដុល្លារ​ឡើង​ទៅ​។​

​ម៉ាស៊ីន “​អស្ចារ្យ​” ដែល​ចុច​រហូត​បន្សល់​ស្នាម​ដៃ​របស់​ស្ថាបនិក​ក្រុមហ៊ុន Apple លោក ស្ទីវ ចប គឺ​ភ្ជាប់​មក​ជាមួយ “​គ្រឿងបន្លាស់ និង​គ្រឿង​ប្រដាប់ប្រដា​ទាំងអស់ ដែល​ត្រូវការ​សម្រាប់​ធ្វើ​ប្រតិបត្តិការ​ម៉ាស៊ីន​”​។​

​ការដេញថ្លៃ​បច្ចុប្បន្ន​ឈរ​នៅ​តម្លៃ ២៤១.៥៥៧ ដុល្លារ​និង​បញ្ចប់​នៅ​ថ្ងៃទី ១៥ ខែ​ធ្នូ ប៉ុន្តែ​ក្រុមហ៊ុន​ដេញថ្លៃ​រំពឹង​លក់​តម្លៃ​ចុងក្រោយ​ចំនួន ៣៧៥.០០០ ដុល្លារ​។​

​ដាក់លក់​ក្នុង​ឆ្នាំ ១៩៧៦ កុំព្យូទ័រ Apple 1 ដែល​ជា​ផលិតផល​ដំបូង​គេ​បង្អស់​របស់​ក្រុមហ៊ុន​បច្ចេកវិជ្ជា​យក្ស​នេះ ត្រូវ​បាន​លក់​ជា​បន្ទះ​សៀគ្វី​ដែល​បាន​ផ្គុំ​ចូលគ្នា ហើយ​នៅ​ខ្វះ​លក្ខណៈពិសេស​ជា​មូលដ្ឋាន​ដូចជា​ក្តារ​ចុច​ឬ​ម៉ូនីទ័​រ​។​

​ប៉ុន្តែ​ខុស​ពី​កុំព្យូទ័រ Apple-1 ដទៃទៀត កុំព្យូទ័រ​របស់​ស្ទីវ ចប “​ដែល​គេ​ចង់បាន​គ្រប់​គ្នា​នេះ​” មិន​មាន​ការកែប្រែ​ណាមួយ​ចំពោះ​បន្ទះ​សៀគ្វី​របស់​វា​ទេ ហើយ​គំរូ​គឺ “​នៅ​ស្អាត​និង​មិន​បាន​ប្រើ​ទេ​”​។​

​ឥឡូវនេះ​ម៉ាស៊ីន​នេះ​ត្រូវ​បាន​លក់​ដោយ​ក្រុមហ៊ុន​ដេញថ្លៃ RR Auction មាន​មូលដ្ឋាន​នៅ​ទីក្រុង​បូ​ស្តុន សហរដ្ឋ​អាម៉េរិក​៕

កុំព្យូទ័រ Apple-1 រំពឹង​លក់បាន​រហូត ៣៧៥.០០០ ដុល្លារ

Post navigation