Views: 2
ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ យោងតាមសេចក្ដីសម្រេចរបស់ គណបក្សប្រជាជនកម្ពុជា ចុះថ្ងៃទី៣០ កញ្ញា ២០២២ នេះ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ និងជាអតីតអនុប្រធាន គណៈកម្មាធិការគណបក្សខណ្ឌច្បារអំពៅ ត្រូវបានគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា បានផ្ដល់នូវសេចក្ដីទុកចិត្តតែងតាំងជា ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ កន្លងមក អនុវត្តការងារបានល្អ តាមគោលការណ៍ដឹកនាំរបស់ គណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធាន និងលោក ឃួង ស្រេង ជាប្រធានប្រធានគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ជាពិសេសមានស្នាដៃល្អ ក្នុងការដឹកនាំ ខណ្ឌច្បារអំពៅ និងដឹកនាំអភិវឌ្ឍន៌ខណ្ឌ មានការរីកចម្រើន ប្រជាពលរដ្ឋគាំទ្រ ហើយមន្ត្រីរាជការ អាជ្ញាធរសង្កាត់ ទូទាំងខណ្ឌ គោរពស្រឡាញ់។ សង្ឃឹមថា លោក ចេង មុនីរ៉ា ក្រោយមានតែងតាំងគណៈកម្មាធិការ គណបក្សប្រជាជនកម្ពុជា ខណ្ឌច្បារអំពៅ ហើយនឹងទទួលបានជោគជ័យ គ្រប់ភារកិច្ចបន្ថែមទៀត៕/V