Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​លោក ចេង ម៉ុ​នី​រ៉ា ត្រូវបានតែងតាំង​ជា ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ច្បារអំពៅ​

Views: 2

​ដោយ​៖ រ៉ា​ម៉ន / ភ្នំពេញ​៖ យោងតាម​សេចក្ដីសម្រេច​របស់ គណបក្ស​ប្រជាជន​កម្ពុជា ចុះ​ថ្ងៃទី​៣០ កញ្ញា ២០២២ នេះ លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ និង​ជា​អតីត​អនុប្រធាន គណៈកម្មាធិការ​គណបក្ស​ខណ្ឌ​ច្បារអំពៅ ត្រូវបាន​គណៈអចិន្ត្រៃយ៍ នៃ​គណៈកម្មាធិការ​កណ្ដាល គណបក្ស​ប្រជាជន​កម្ពុជា សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ផ្ដល់នូវ​សេចក្ដីទុកចិត្ត​តែងតាំង​ជា ប្រធាន​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ច្បារអំពៅ​។​

​លោក ចេង មុនី​រ៉ា អភិបាលខណ្ឌ​ច្បារអំពៅ កន្លងមក អនុវត្ត​ការងារ​បានល្អ តាម​គោលការណ៍​ដឹកនាំ​របស់ គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​ប្រធាន និង​លោក ឃួ​ង ស្រេង ជា​ប្រធាន​ប្រធាន​គណៈកម្មាធិការ គណបក្ស​ប្រជាជន​កម្ពុជា រាជធានី​ភ្នំពេញ ជាពិសេស​មាន​ស្នាដៃ​ល្អ ក្នុងការ​ដឹកនាំ ខណ្ឌ​ច្បារអំពៅ និង​ដឹកនាំ​អភិវឌ្ឍ​ន៌​ខណ្ឌ មានការ​រីកចម្រើន ប្រជាពលរដ្ឋ​គាំទ្រ ហើយ​មន្ត្រីរាជការ អាជ្ញាធរ​សង្កាត់ ទូទាំង​ខណ្ឌ គោរព​ស្រឡាញ់​។ សង្ឃឹមថា លោក ចេង មុនី​រ៉ា ក្រោយ​មាន​តែងតាំង​គណៈកម្មាធិកា​រ គណបក្ស​ប្រជាជន​កម្ពុជា ខណ្ឌ​ច្បារអំពៅ ហើយនឹង​ទទួលបាន​ជោគជ័យ គ្រប់​ភារកិច្ច​បន្ថែមទៀត​៕/V​

Post navigation