Views: 11
ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ វេបសាយ Bloomberg បានរាយការណ៍កាលពីថ្ងៃអង្គារទី៩កញ្ញាថា យោងតាមការបញ្ចេញឱ្យដឹងនូវបទប្បញ្ញត្តិមួយ ដែលបានធ្វើឡើងកាលពីថ្ងៃអង្គារ លោក អេឡុន ម៉ាស បានលក់ភាគហ៊ុនតម្លៃ ៦,៩ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Tesla Inc។
យោងតាមរបាយការណ៍ នេះជាលើកដំបូងហើយដែលគាត់លក់ភាគហ៊ុន Tesla ចាប់តាំងពីបោះបង់ចោលការប៉ុនប៉ងរបស់គាត់ដើម្បីទិញក្រុមហ៊ុន Twitter Inc ។ភាគហ៊ុននេះត្រូវបានរាយការណ៍ថាលក់ដោយនាយកប្រតិបត្តិក្រុមហ៊ុន Tesla កាលពីថ្ងៃទី ៥ ខែសីហា។
កាលពីចុងឆ្នាំមុន ភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះនៅពេលលោកម៉ាសបានលក់ភាគហ៊ុនដំបូងរបស់គាត់ក្នុងរយៈពេលជាងប្រាំឆ្នាំក្នុងតម្លៃជាង ១៦ ពាន់លានដុល្លារ។បន្ទាប់ពីការស្ទង់មតិអ្នកគាំទ្ររបស់គាត់នៅលើ Twitter ដើម្បីកំណត់ថាតើត្រូវកាត់បន្ថយកម្មសិទ្ធិរបស់គាត់ឬយ៉ាងណា លោកម៉ាសបានចាប់ផ្តើមការលក់ហ៊ុននៅខែវិច្ឆិកា ឆ្នាំ ២០២១។
ទិន្នន័យទីផ្សារបង្ហាញថា ចាប់តាំងពីធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងខែឧសភា ភាគហ៊ុនបានកើនឡើងវិញជិត ៣៥ ភាគរយ ប៉ុន្តែបានធ្លាក់ចុះវិញប្រហែល ២,៤ ភាគរយកាលពីថ្ងៃអង្គារ។ យោងតាមសន្ទស្សន៍មហាសេដ្ឋីប្ល៊ូមបឺក (Bloomberg Billionaires Index) លោកម៉ាសគឺជាអ្នកមានជាងគេបំផុតនៅលើពិភពលោកដែលមានទ្រព្យសម្បត្តិចំនួន ២៥០,២ ពាន់លានដុល្លារ។ ហើយនៅពេលដែលភាគហ៊ុនរបស់ក្រុមហ៊ុន Tesla បានធ្លាក់ចុះពីប្រហែល ១.២០០ ដុល្លារនៅដើមឆ្នាំនេះ ទ្រព្យសម្បត្តិរបស់គាត់បានថយចុះចំនួន ២០ ពាន់លានដុល្លារនៅឆ្នាំនេះ៕
លោក អេឡុន ម៉ាស បានលក់ភាគហ៊ុនតម្លៃ ៦,៩ ពាន់លានដុល្លារនៅក្នុងក្រុមហ៊ុន Tesla Inc