Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

លោក​ម៉ា​សលក់​ភាគហ៊ុន Tesla​ជិត ៧ ពាន់​លាន​ដុល្លារ ក្រោយ​ចាកចេញ​ពី​កិច្ចព្រមព្រៀង Twitter

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ពុត​និក​) ៖ វេបសាយ Bloomberg បាន​រាយការណ៍​កាលពី​ថ្ងៃ​អង្គារ​ទី​៩​កញ្ញា​ថា យោង​តាម​ការបញ្ចេញ​ឱ្យដឹង​នូវ​បទ​ប្បញ្ញត្តិ​មួយ ដែល​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​អង្គារ លោក អេ​ឡុន ម៉ាស បាន​លក់​ភាគហ៊ុន​តម្លៃ ៦,៩ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Tesla Inc​។​

​យោងតាម​របាយការណ៍ នេះ​ជា​លើកដំបូង​ហើយ​ដែល​គាត់​លក់​ភាគហ៊ុន Tesla ចាប់តាំងពី​បោះបង់​ចោល​ការប៉ុនប៉ង​របស់​គាត់​ដើម្បី​ទិញ​ក្រុមហ៊ុន Twitter Inc ។​ភាគហ៊ុន​នេះ​ត្រូវ​បាន​រាយ​​ការណ៍​ថា​លក់​ដោយ​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Tesla កាលពី​ថ្ងៃទី ៥ ខែ​សីហា​។​

​កាលពី​ចុងឆ្នាំ​មុន ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់ចុះ​នៅ​ពេល​លោក​ម៉ាស​បាន​លក់​ភាគហ៊ុន​ដំបូង​របស់​គាត់​ក្នុង​រយៈពេល​ជាង​ប្រាំ​ឆ្នាំ​ក្នុងតម្លៃ​ជាង ១៦ ពាន់​លាន​ដុល្លារ​។​បន្ទាប់​ពី​ការ​ស្ទង់​​មតិ​អ្នកគាំទ្រ​របស់គាត់​នៅលើ Twitter ដើម្បី​កំណត់​ថា​តើ​ត្រូវ​កាត់បន្ថយ​កម្មសិទ្ធិរ​បស់​គាត់​ឬ​យ៉ាងណា លោក​ម៉ាស​បានចាប់ផ្តើម​ការលក់​ហ៊ុន​នៅ​ខែវិច្ឆិកា ឆ្នាំ ២០២១​។​

​ទិន្នន័យទីផ្សារ​បង្ហាញ​ថា ចាប់តាំងពី​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុង​ខែ​ឧសភា ភាគហ៊ុន​បាន​កើន​ឡើង​វិញ​ជិត ៣៥ ភាគរយ ប៉ុន្តែ​បាន​ធ្លាក់ចុះ​វិញ​ប្រហែល ២,៤ ភាគរយ​កាលពី​ថ្ងៃ​អង្គារ​។ ​យោង​តាម​ស​ន្ទ​ស្សន៍​មហាសេដ្ឋី​ប្ល៊ូ​ម​បឺ​ក (Bloomberg Billionaires Index) លោក​ម៉ាស​គឺជា​អ្នក​មាន​ជាង​គេ​បំផុត​នៅលើ​ពិភពលោក​ដែល​មាន​ទ្រព្យសម្បត្តិ​ចំនួន ២៥០,២ ពាន់​លាន​ដុល្លារ​។ ហើយ​នៅពេល​ដែល​ភាគហ៊ុន​របស់​ក្រុមហ៊ុន Tesla បាន​ធ្លាក់ចុះ​ពី​ប្រហែល ១.២០០ ដុល្លារ​នៅ​ដើមឆ្នាំ​នេះ ទ្រព្យសម្បត្តិ​របស់​គាត់​បាន​ថយចុះ​ចំនួន ២០ ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ​៕

​លោក អេ​ឡុន ម៉ាស បាន​លក់​ភាគហ៊ុន​តម្លៃ ៦,៩ ពាន់​លាន​ដុល្លារ​នៅក្នុង​ក្រុមហ៊ុន Tesla Inc

Post navigation