Views: 7
ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ អគ្គលេខាធិការ សហព័ន្ធកីឡាតេក្វាន់ដូ ITF លោក បួនហ៊ីង សុធីយ៉ា បានមានប្រសាសន៍ថាៈ គណៈប្រតិភូសហព័ន្ធកីឡា តេក្វាន់ដូ ITF (International Taekwondo Federation) អាស៊ីអាគ្នេយ៍ មកទស្សនកិច្ច នៅប្រទេសកម្ពុជា លើកនេះ ក្នុងគោលបំណង ជួយផ្នែកបណ្តុះបណ្តាល កីឡាករ កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ក៏ដូចជា ចែករម្លែកបទពិសោធន៍ ដល់ក្រុមអត្តពលិកយើង ។
លោក បួនហ៊ីង សុធីយ៉ា បានបន្តថាៈ ជាទូទៅ សហព័ន្ធអាស៊ីអាគ្នេយ៍ តែងតែយកចិត្តទុក ដាក់សមាជិក និងសមាជិការបស់ខ្លួន តាមប្រទេសនីមួយៗ ចំពោះដំណើរទស្សនកិច្ច នៅប្រទេសកម្ពុជានេះ ដើម្បីពង្រឹងផ្នែកបច្ចេកទេស រវាងសហព័ន្ធកីឡាតេក្វាន់ដូ ITF កម្ពុជា និងសហព័ន្ធកីឡាតេក្វាន់ដូ ITF អាស៊ីអាគ្នេយ៍ ព្រមទាំងជួយផ្នែកបច្ចេកទេសថ្មី បន្ថែម សម្រាប់កីឡាករ-កីឡាការិនី កីឡាតេក្វាន់ដូ ITF កម្ពុជា ។
គណៈប្រតិភូ ចំនួន ៤ នាក់ មកប្រទេសចំនួន ៣ ដើម្បីជួយផ្តល់នូវបច្ចេកទេសថ្មី សម្រាប់ការធ្វើទំនើបកម្ម របស់សហព័ន្ធកីឡាតេក្វាន់ដូ ITF អន្តរជាតិ ៕/V