Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ប្រតិភូ​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍ សន្យា​ជួយ​កម្ពុជា​

Views: 7

ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ អគ្គលេខាធិការ សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF លោក បួន​ហ៊ីង សុធី​យ៉ា បាន​មានប្រសាសន៍​ថាៈ គណៈប្រតិភូ​សហព័ន្ធ​កីឡា តេ​ក្វាន់​ដូ ITF (International Taekwondo Federation) អាស៊ីអាគ្នេយ៍ មក​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា លើក​នេះ ក្នុង​គោលបំណង ជួយ​ផ្នែក​បណ្តុះបណ្តាល កីឡាករ កីឡាការិនី កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ក៏ដូចជា ចែករម្លែក​បទពិសោធ​ន៍ ដល់​ក្រុម​អត្ត​ព​លិ​ក​យើង ។​

​លោក បួន​ហ៊ីង សុធី​យ៉ា បាន​បន្តថាៈ ជាទូទៅ សហព័ន្ធ​អាស៊ីអាគ្នេយ៍ តែងតែ​យកចិត្ត​ទុក ដាក់​សមាជិក និង​សមាជិកា​របស់ខ្លួន តាម​ប្រទេស​នីមួយៗ ចំពោះ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​កម្ពុជា​នេះ ដើម្បី​ពង្រឹង​ផ្នែក​បច្ចេកទេស រវាង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា និង​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អាស៊ីអាគ្នេយ៍ ព្រមទាំង​ជួយ​ផ្នែក​បច្ចេកទេស​ថ្មី ​បន្ថែម សម្រាប់​កីឡាករ​-​កីឡាការិនី កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ។​

​គណៈប្រតិភូ ចំនួន ៤ នាក់ មក​ប្រទេស​ចំនួន ៣ ដើម្បី​ជួយ​ផ្តល់នូវ​បច្ចេកទេស​ថ្មី សម្រាប់​ការធ្វើ​ទំនើបកម្ម របស់​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF អន្តរជាតិ ៕/V​

Post navigation