Views: 12
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ប៉ូលីសនូវែលសេឡង់បាននិយាយកាលពីថ្ងៃពុធថា ខ្លួនបានរកឃើញថ្នាំញៀនកូកាអ៊ីនជាង៣តោនអណ្តែតនៅតំបន់ដាច់ស្រយាលនៃមហាសមុទ្រប៉ាស៊ីហ្វិកបន្ទាប់ពីវាត្រូវក្រុមឈ្មួញនិងពួកលួចដឹកជញ្ជូនទម្លាក់អោយអណ្តែតទំនងជាដើម្បីអោយអ្នកដទៃមកយកបន្តនៅទីនោះ។
ទោះជាមិនបានចាប់ខ្លួនជនសង្ស័យណាម្នាក់ តែការរកឃើញថ្នាំញៀនដ៏ច្រើនសន្ធឹកនេះជាការវាយសំពងខាងហិរញ្ញវត្ថុដល់ក្រុមជួញដូរថ្នាំញៀនទៅពីអាម៉េរិកខាងត្បូង។
ស្នងការប៉ូលីសនូវែលសេឡង់ លោក អ៊ែនឌ្រូវ ខូសធឺ(Andrew Coster)បាននិយាយថា ថ្នាំកូកាអ៊ីន៨១ដុំនេះត្រូវបានទម្លាក់អោយអណ្តែតនៅត្រង់ចំណុចឆ្លងកាត់មួយនិងត្រូវបាននាវាកងទ័ពជើងទឹកស្ទាក់ចាប់បាន។
លោកខូសធឺ បាននិយាយថាតំលៃលក់នៅទីផ្សារងងឹតសំរាប់ថ្នាំញៀននេះអាចបានប្រមាណ៥០០លានដុល្លារនូវែលសេឡង់(៣១៦ដុល្លារអាម៉េរិក)ហើយគោលដៅនៃទំនិញនេះទំនងទៅកាន់អូស្ត្រាលី។
ប៉ូលីស គយនិងយោធាបានប្រទះឃើញថ្នាំញៀននេះក្រោយការបើកប្រតិបត្តិការOperation Hydrosកាលពីខែធ្នូឆ្នាំ២០២២ ដោយសហការជាមួយទីភ្នាក់ងារជាដៃគូជាច្រើនដើម្បីកំណត់និងតាមដានចលនានាវាឬទូកដឹកថ្នាំញៀន៕
ថ្នាំញៀន៨១ដុំត្រូវបានទម្លាក់អោយអណ្តែតទឹក និងត្រូវកងទ័ពជើងទឹកនូវែលសេឡង់ប្រទះឃើញ