Views: 2
ដោយៈ ប.ជ័យ / បន្ទាយមានជ័យៈ នាព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២២ លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានក្រុមការងារថ្នាក់ខេត្ត ចុះជួយក្រុងសិរីសោភ័ណ លោក ហ៊ឹល រ៉ាយ៉ា អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញចុះនាំយកគ្រឿងចក្រ ជួសជុលផ្លូវ ដែលរងការខូចខាត ដោយក្រាលថ្មមិច និងស្ថាបនាមកជាផ្លូវបេតុង នៅភូមិ២ សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណ។
មន្ត្រីសាលាក្រុងសិរីសោភ័ណ បានឱ្យដឹងថាៈ នារសៀលដដែល អាជ្ញាធរ ក៏បន្តធ្វើពិធីបើក ការដ្ឋានស្ថាបនាផ្លូវបេតុង ៦ខ្សែ ក្នុងសង្កាត់កំពង់ស្វាយ និង ៣ខ្សែ ក្នុងសង្កាត់អូរអំបិល ថែមទៀត។
ដោយឡែក កាលពីថ្ងៃទី៣០ ខែឧសភា លោកក៏បានចុះពិនិត្យ និងចាក់ថ្មមិច សម្រួលផ្លូវកៅស៊ូ (ផ្លូវចេញពីឃុំភ្នំដី-ណាំតៅ ស្រុកភ្នំស្រុក ) ដែលរងការខូចខាត មួយចំនួន ក្នុងភូមិសាស្ត្រ ឃុំណាំតៅ ដើម្បីឆ្លើយតបនឹងសំណូមពរ របស់បងប្អូន ប្រជាពលរដ្ឋ៕V-PC