Views: 5
ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ សហរដ្ឋអាម៉េរិកបាននិយាយថា ការសម្រេចចិត្តរបស់អង្គការ OPEC+ ដឹកនាំដោយអារ៉ាប៊ីសាអូឌីតដើម្បីកាត់បន្ថយការផលិតប្រេងចំនួនពីរលានបារ៉ែលក្នុងមួយថ្ងៃជាការគាំទ្រដ៏ធំសម្រាប់លោកពូទីននៅមុនការហាមឃាត់ប្រេងរបស់អឺរ៉ុប និងបង្ហាញថា អង្គការនេះកំពុងគាំទ្រខាងរុស្ស៊ី។
អ្នកនាំពាក្យសេតវិមាន នាង ការីន ហ្សង់ព្យែរ (Karine Jean-Pierre) បានពណ៌នាការសម្រេចចិត្តនេះថាជា “កំហុស” ហើយនិយាយថា វាជា “ការយល់ខុស”។
ការសម្រេចចិត្តនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃពុធទី៥តុលា បន្ទាប់ពីកិច្ចប្រជុំទល់មុខគ្នារវាងរដ្ឋមន្ត្រីថាមពលនៅក្រុងវីយែន។
ចំណាត់ការនេះ ដែលធ្វើឱ្យអឺរ៉ុបភ្ញាក់ផ្អើលផងដែរនោះ នឹងជំរុញហិរញ្ញវត្ថុរបស់វិមានក្រឹមឡាំង និងជួយលោកពូទីនទប់ទល់នឹងការហាមឃាត់ការនាំចូលប្រេងរុស្ស៊ីពីសំណាក់អឺរ៉ុបដែលនឹងមកដល់ឆាប់ៗ ដោយរុញឱ្យតម្លៃប្រេងឥន្ធនៈកើនឡើងទូទាំងពិភពលោក ខណៈរដូវរងាជិតឈានចូលមកដល់។
វាក៏នឹងធ្វើឱ្យអតិផរណាកាន់តែធ្ងន់ធ្ងរថែមទៀតផងដែរ ដែលបានឈានដល់កម្រិតខ្ពស់មិនធ្លាប់មានជាច្រើនទសវត្សរ៍នៅក្នុងប្រទេសជាច្រើននិងធ្វើឱ្យប៉ះពាល់ដល់គ្រួសារអឺរ៉ុបដែលកំពុងជួបការលំបាកជាមួយថ្លៃថាមពលខ្ពស់រួចជាស្រេច។
អង្គការនេះក៏និយាយផងដែរថា ខ្លួននឹងបន្តកិច្ចសហប្រតិបត្តិការរវាងសមាជិកនៃក្រុម OPEC និងប្រទេសមិនមែនសមាជិកជាពិសេសរុស្ស៊ី។ កិច្ចព្រមព្រៀងនេះគ្រោងផុតកំណត់នៅចុងឆ្នាំនេះ។
ក្រៅពីការកាត់បន្ថយផលិតកម្មប្រេងកាលពីខែមុន ការកាត់បន្ថយដ៏សំខាន់នេះគឺជារបត់ភ្លាមៗពីការស្តារឡើងវិញនូវការកាត់បន្ថយការផលិតប្រេងយ៉ាងជ្រាលជ្រៅជាច្រើនខែដែលបានធ្វើឡើងក្នុងអំឡុងពេលផ្ទុះជំងឺរាតត្បាតត្រាំត្រែង។
ការផ្គត់ផ្គង់ប្រេងអាចប្រឈមនឹងការកាត់បន្ថយបន្ថែមទៀតនៅក្នុងប៉ុន្មានខែខាងមុខនេះ នៅពេលដែលការហាមឃាត់របស់អឺរ៉ុបលើការនាំចូលប្រេងរបស់រុស្ស៊ីចូលជាធរមាននៅក្នុងខែធ្នូ៕
អារ៉ាប៊ីសាអូឌីតនិងរុស្ស៊ីបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃពុធដើម្បីកាត់បន្ថយការផលិតប្រេងចំនួនពីរលានបារ៉ែលក្នុងមួយថ្ងៃ។អារ៉ាប៊ីសាអូឌីតមិនចង់ធ្វើអោយទំនាក់ទំនងរបស់ខ្លួនជាមួយរុស្ស៊ីមានបញ្ហាទេ