Views: 7
ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងនៅថ្ងៃទី២០ ខែ មីនា ឆ្នាំ២០២៣ ថា រាជធានីភ្នំពេញនឹងមានរោងចក្រផលិតឆត្រ និងអាវភ្លៀង ។
ប្រភពដដែលបានអះអាងថា រោងចក្រនេះនឹងដំណើរការដោយក្រុមហ៊ុនចិន មានឈ្មោះថា DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD ។
ក្រៅពីឆត្រ និងអាវភ្លៀង រោងចក្រនេះក៏មាន គម្រោងបង្កើតរោងចក្រវាំងនន កន្សែងតុបាយ និងឧបរករណ៍ផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក ។
ប្រភពដដែលបានបន្ថែមថា រោងចក្រនេះអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែងឯណោះ ទោះជាទុនមានត្រឹម ៦ លានដុល្លារក៏ដោយ ៕/រ