Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

រោងចក្រផលិតឆត្រមួយនឹងបើកដំណើរការនៅរាជធានីភ្នំពេញ

Views: 7

ដោយៈ ជា សីហៈ/ភ្នំពេញៈ ក្រុមប្រឹក្សាអភិវឌ្ឈន៍កម្ពុជាបានអះអាងនៅថ្ងៃទី​២០ ខែ មីនា ឆ្នាំ​២០២៣ ថា​ រាជធានីភ្នំពេញនឹងមានរោងចក្រផលិតឆត្រ និងអាវភ្លៀង ។

ប្រភពដដែលបានអះអាងថា រោងចក្រនេះនឹងដំណើរការដោយក្រុមហ៊ុនចិន មានឈ្មោះថា DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD ។

ក្រៅពីឆត្រ និង​អាវភ្លៀង រោងចក្រនេះក៏មាន គម្រោងបង្កើតរោងចក្រវាំងនន កន្សែងតុបាយ និងឧបរករណ៍ផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក ។

ប្រភពដដែលបានបន្ថែមថា រោងចក្រនេះអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែងឯណោះ ទោះជាទុនមានត្រឹម ៦ លានដុល្លារក៏ដោយ ៕/រ

Post navigation