Views: 1
ដោយ៖រ៉ាម៉ន/ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ បាននិងកំពុងអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
លោកហេង ងួន ប្រធានការិយាល័យសាធារណការនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងនៅព្រឹកថ្ងៃទី៩សីហានេះថា អនុវត្ត តាមការណែនាំរបស់លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើដងផ្លូវជាច្រើនខ្សែនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមអនុវត្ត កាលពីថ្ងៃទី២០ កក្កដាមក ។ក្នុងនោះបានអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវកម្ពុជាក្រោមចាប់ពីដល់ផ្សារធំថ្មីដល់ស្ពានអាកាស៧មករា ហៅពេទ្យលោកសង្ឃក្នុងខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌទួលគោក។ខណៈផ្លូវនេះបានជួសជុលនិងអ៊ុតកៅស៊ូACរួចរាល់ ហើយការអ៊ុតគំនូសចរាចរលើកំណាត់នេះក៏បានរួចរាល់ហើយដែរ។
ប្រភពដដែលបន្តថា ក្រុមការងារបាននិងកំពុងធ្វើសកម្មភាពអ៊ុតគំនូសចរាចរលើកំណាត់ផ្លូវស៊ីសុវត្ថិចាប់ពីស្ពានជ្រោយចង្វា ដល់រង្វង់មូលសម្តេច ជួន ណាត ក្នុងខណ្ឌដូនពេញ។ លើកំណាត់ផ្លូវសហព័ន្ធរុស្ស៊ី ចាប់ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដល់មហាវិថីព្រះមុនីវង្សក្នុងខណ្ឌចំនួន៤មាន: ៧មករា ទួលគោក សែន សុខនិងខណ្ឌពោធិសែនជ័យ ។
បើតាមការបញ្ជាក់ពីលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានឱ្យដឹងផងដែរថា ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ៣០ខែកក្កដា កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញ បានអ៊ុតគំនូសចរាចរផ្លូវបានចំនួន ៦ខ្សែ។ក្នុងនោះរួមមាន៖ បានអ៊ុតគំនូសចរាចរផ្លូវលេខ ៣៣៧ក្នុងខណ្ឌទួលគោក ,វិថី មាត់ទន្លេជ្រោយចង្វាខណ្ឌជ្រោយចង្វារ,មហាវិថី រដ្ឋសភា, ផ្លូវខាងជើងស្ថានទូតរុស្សុីខណ្ឌចំការមន ,ស្ពានជ្រោយចង្វារ រង្វង់មូលបាយ័ន ខណ្ឌជ្រោយចង្វារនិងរង្វង់មូលកួចកាណុង ខណ្ឌដូនពេញនិងវិថី កែវ ចិន្តាខណ្ឌជ្រោយចង្វារ៕សរន