Views: 5
ដោយ:សរិទ្ធ/ភ្នំពេញ: នៅរសៀលថ្ងៃទី០២ ខែធ្នូឆ្នាំ២០២២ កម្លាំងសមត្ថកិច្ចបានបង្ក្រាប ក្រុមមុខសញ្ញាកាច-កម៉ូតូ និងប្លន់ប្រដាប់ដោយអាវុធកក្រើករាជធានី ។
ក្នុងប្រតិបត្តិការខាងលើ អនុប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ លោកឧត្តមសេនីយ៍ទោជាវ វិបុល បានបញ្ជាក់ឲ្យដឹងថា សមត្ថកិច្ចបានសហការចំនួនបីខណ្ឌរួមមាន ខណ្ឌពោធ៍សែនជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ហើយបានបង្ក្រាបក្រុមជនសង្ស័យដែលតែងតែធ្វើសកម្មភាពកាច់កម៉ូតូយ៉ាង សកម្មកន្លងមកក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ជាមួយគ្នានោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ សរុបបាន បួននាក់ ដកហូតវត្ថុតាងបានម៉ូតូជាច្រើនគ្រឿង រថយន្តមួយគ្រឿង និងវត្ថុតាងពាក់ព័ន្ធមួយចំនួនផងដែរ ។
បច្ចុប្បន្នក្រុមជនសង្ស័យ ត្រូវបានបញ្ជូនខ្លួនបន្តទៅកាន់នាយកដ្ឋាននគរបាល ព្រហ្មទណ្ឌក្រសួងមហាផ្ទៃ ដើម្បីសាកសួរបន្តតាមនីតិវិធីច្បាប់៕