Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

សមត្ថកិច្ច​បង្ក្រាប​ក្រុម​មុខសញ្ញា​កាច់​-​ក​ម៉ូតូ និង​ប្លន់​ប្រដាប់​ដោយ​អាវុធ​កក្រើក​រាជធានី​ចំនួន​បួន​នាក់

Views: 5

ដោយ​:​ស​រិ​ទ្ធ​/​ភ្នំពេញ​: នៅ​រសៀល​ថ្ងៃទី​០២ ខែធ្នូ​ឆ្នាំ​២០២២ កម្លាំង​សមត្ថកិច្ច​បាន​បង្ក្រាប ក្រុម​មុខសញ្ញា​កាច​-​ក​ម៉ូតូ និង​ប្លន់​ប្រដាប់​ដោយ​អាវុធ​កក្រើក​រាជធានី ។​

​ក្នុង​ប្រតិបត្តិការ​ខាងលើ អនុប្រធាននាយកដ្ឋាន​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ជាវ វិបុល បានបញ្ជាក់​ឲ្យ​ដឹងថា សមត្ថកិច្ច​បាន​សហកា​រ​ចំនួន​បី​ខណ្ឌ​រួមមាន ខណ្ឌ​ពោ​ធ៍​សែន​ជ័យ ខណ្ឌដង្កោ ខណ្ឌមានជ័យ ហើយ​បាន​បង្ក្រាប​ក្រុម​ជនសង្ស័យ​ដែល​តែងតែ​ធ្វើ​សកម្មភាព​កាច់ក​ម៉ូតូ​យ៉ាង សកម្ម​កន្លងមក​ក្នុងភូមិ​សាស្ត្រ​រាជធានី​ភ្នំពេញ ។​

​ជាមួយគ្នា​នោះ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ សរុប​បាន បួន​នាក់ ដកហូត​វត្ថុតាង​បាន​ម៉ូតូ​ជាច្រើន​គ្រឿង រថយន្ត​មួយគ្រឿង និង​វត្ថុតាង​ពាក់ព័ន្ធ​មួយចំនួន​ផងដែរ ។​

​បច្ចុប្បន្ន​ក្រុម​ជនសង្ស័យ ត្រូវបាន​បញ្ជូន​ខ្លួន​បន្តទៅ​កាន់​នាយកដ្ឋាន​នគរបាល ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ ដើម្បី​សាកសួរ​បន្ត​តាម​នីតិវិធី​ច្បាប់​៕​

Post navigation