Views: 11
ប្រែសម្រួល : កញ្ញាដាលីស (VNExpress) ៖ ស្ត្រីមានផ្ទៃពោះម្នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងស្ថានភាពធ្ងន់ធ្ងរកាលពីថ្ងៃទី ២២ ខែមករាបន្ទាប់ពីប្តីបានទុកប្រពន្ធនៅផ្ទះទោះបីជាប្រពន្ធឈានដល់ដំណាក់កាលសម្រាលកូន ដោយសារតែគាត់ចង់ឱ្យនាងសម្រាលកូននៅថ្ងៃតេត (Tet)ឬចូលឆ្នាំថ្មី។
ការឈឺចាប់បានកើតឡើងនៅរសៀលថ្ងៃទី២០មករាសម្រាប់ស្ត្រីវ័យ៣២ឆ្នាំរូបនោះ។ នាងមានផ្ទៃពោះ ៣៩ សប្តាហ៍។ប៉ុន្តែប្តីរបស់នាងជឿថាវាមិនមែនជា “ពេលវេលាល្អ” ទេព្រោះវាមិនងាយស្រួលទេក្នុងការចិញ្ចឹមកូនដែលកើតនៅចុងឆ្នាំតាមចន្ទគតិ។
ដូច្នេះ គាត់បានសម្រេចចិត្តថា នាងត្រូវរង់ចាំដល់ពេលវេលាជាក់លាក់មួយដើម្បីសម្រាល ហើយទុកនាងនៅផ្ទះ។
រហូតដល់ព្រលឹមនៃថ្ងៃបុណ្យចូលឆ្នាំ ទើបគាត់នាំនាងទៅមន្ទីរពេទ្យសម្ភពនិងរោគស្ត្រីជាតិក្នុងទីក្រុងហាណូយ។
លោកវេជ្ជបណ្ឌិត ផាន ជី ថាញ់ (Phan Chi Thanh)នៅឯមន្ទីរពេទ្យបាននិយាយថា នៅពេលដែលស្ត្រីនោះត្រូវបានអនុញ្ញាតឱ្យចូលព្យាបាល ទាំងជីវិតរបស់នាងនិងកូនកំពុងស្ថិតក្នុងគ្រោះថ្នាក់ នាងមានគ្រុនក្តៅខ្លាំង ឆ្លងមេរោគ ចង្វាក់បេះដូងខ្ពស់ខុសធម្មតា និងទឹកភ្លោះរាក់។
មន្ទីរពេទ្យបានធ្វើការវះកាត់ភ្លាមៗដើម្បីសង្គ្រោះទារកដែលកើតមកមានជំងឺចង្វាក់បេះដូងលោតញាប់ ពិបាកដង្ហើមខ្លាំង និងឆ្លងមេរោគពីក្នុងផ្ទៃ។
ម្តាយត្រូវទទួលការព្យាបាលដោយថ្នាំអង់ទីប៊ីយោទិចដ៏ខ្លាំង និងត្រូវបានដាក់ក្នុងបន្ទប់សង្គ្រោះបន្ទាន់។ប៉ុន្តែកាលពីថ្ងៃសុក្រទី២៧មករា លោកថាញ់បាននិយាយថា ទាំងម្តាយនិងកូនមានស្ថានភាពនឹងនរ។
មន្ទីរពេទ្យមិនបានកំណត់អត្តសញ្ញាណអ្នកទាំងពីរនោះទេ។
ពិតជាចម្លែក មន្ទីរពេទ្យក៏បានទទួលស្ត្រីមានផ្ទៃពោះម្នាក់ដែលបដិសេធមិនព្រមសម្រាលកូននៅថ្ងៃទី១នៃបុណ្យចូលឆ្នាំថ្មីដែរ ព្រោះនាងជឿថាថ្ងៃនោះគឺពិសិដ្ឋពេកហើយមិនហ៊ានសម្រាលទេ។
វេជ្ជបណ្ឌិតត្រូវការពេលវេលានិងការខិតខំប្រឹងប្រែងជាច្រើនម៉ោងដើម្បីបញ្ចុះបញ្ចូលនាង ប៉ុន្តែពួកគេចុងក្រោយបានជួយសង្គ្រោះទាំងម្តាយនិងកូននោះ៕