Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ស្ត្រី​វៀតណាម​ម្នាក់​ប៊ិះ​ស្លាប់ ដោយសារប្តី​ប្រាប់​ឱ្យ​ពន្យារ​ពេល​សម្រាលកូន​ដល់​ថ្ងៃ​ចូលឆ្នាំ​

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ត្រូវបាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ក្នុងស្ថានភាព​ធ្ងន់ធ្ងរ​កាលពី​ថ្ងៃទី ២២ ខែ​មករា​បន្ទាប់​ពី​ប្តី​បាន​ទុក​ប្រពន្ធ​នៅ​ផ្ទះ​ទោះបីជា​​ប្រពន្ធ​ឈានដល់​ដំណាក់កាល​សម្រាលកូន ដោយសារតែ​គាត់​ចង់​ឱ្យ​នាង​សម្រាលកូន​នៅ​ថ្ងៃ​តេត (Tet)​ឬ​ចូលឆ្នាំថ្មី​។​

​ការឈឺចាប់​បាន​កើតឡើង​នៅ​រសៀល​ថ្ងៃទី​២០​មករា​សម្រាប់​ស្ត្រី​វ័យ​៣២​ឆ្នាំ​រូប​នោះ​។ នាង​មាន​ផ្ទៃពោះ ៣៩ សប្តាហ៍​។​ប៉ុន្តែ​ប្តី​របស់​នាង​ជឿ​ថា​វា​មិនមែនជា “​ពេលវេលា​ល្អ​” ទេ​ព្រោះ​វា​មិន​ងាយស្រួល​​ទេ​ក្នុង​ការចិញ្ចឹម​កូន​ដែល​កើត​នៅ​ចុង​ឆ្នាំ​តាម​ចន្ទ​គតិ​។​

​ដូច្នេះ គាត់​បាន​សម្រេចចិត្តថា នាង​ត្រូវ​រង់ចាំ​ដល់​ពេលវេលា​ជាក់លាក់​មួយ​ដើម្បី​សម្រាល ហើយ​ទុក​នាង​នៅផ្ទះ​។​

​រហូត​ដល់​ព្រលឹម​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ ទើប​គាត់​នាំ​នាង​ទៅ​មន្ទីរពេទ្យ​សម្ភព​និង​រោគ​ស្ត្រីជាតិ​ក្នុង​ទីក្រុង​ហាណូយ​។​

​លោក​វេជ្ជបណ្ឌិត ផាន ជី ថាញ់ (Phan Chi Thanh)​នៅ​ឯ​មន្ទីរពេទ្យ​បាន​និយាយថា នៅពេល​ដែល​ស្ត្រី​នោះ​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​ព្យាបាល ទាំង​ជីវិត​របស់​នាង​និង​កូន​កំពុង​ស្ថិត​ក្នុង​គ្រោះថ្នាក់ នាង​មាន​គ្រុនក្តៅ​ខ្លាំង ឆ្លង​មេរោគ ចង្វាក់បេះដូង​ខ្ពស់​ខុស​ធម្មតា និង​ទឹកភ្លោះ​រាក់​។​

​មន្ទីរពេទ្យ​បាន​ធ្វើ​ការវះកាត់​ភ្លាមៗ​ដើម្បី​សង្គ្រោះ​ទារក​ដែល​កើត​មក​មាន​ជំងឺ​ចង្វាក់បេះដូង​លោត​ញាប់ ពិបាក​ដង្ហើម​ខ្លាំង និង​ឆ្លង​មេរោគ​ពី​ក្នុង​ផ្ទៃ​។​

​ម្តាយ​ត្រូវ​ទទួល​ការព្យាបាល​ដោយ​ថ្នាំ​អង់​ទី​ប៊ី​យោ​ទិច​ដ៏​ខ្លាំង និង​ត្រូវបាន​ដាក់​ក្នុង​បន្ទប់សង្គ្រោះបន្ទាន់​។​ប៉ុន្តែ​កាលពី​ថ្ងៃ​សុក្រ​ទី​២៧​មករា លោក​ថា​ញ់​បាន​និយាយថា ទាំង​ម្តាយ​និង​កូន​មាន​ស្ថានភាព​នឹងនរ​។​

​មន្ទីរពេទ្យ​មិន​បាន​កំណត់​អត្តសញ្ញាណ​អ្នក​ទាំង​ពីរ​នោះទេ​។​

​ពិតជា​ចម្លែក មន្ទីរពេទ្យ​ក៏​បាន​ទទួល​ស្ត្រី​មាន​ផ្ទៃពោះ​ម្នាក់​ដែល​បដិសេធ​មិន​ព្រម​សម្រាលកូន​នៅ​ថ្ងៃទី​១​នៃ​បុណ្យចូលឆ្នាំថ្មី​ដែរ ព្រោះ​នាង​ជឿ​ថា​ថ្ងៃនោះ​គឺ​ពិសិដ្ឋ​ពេក​ហើយ​មិន​ហ៊ាន​សម្រាល​ទេ​។​

​វេជ្ជបណ្ឌិត​ត្រូវការ​ពេលវេលា​និង​ការខិតខំ​ប្រឹងប្រែង​ជាច្រើន​ម៉ោង​ដើម្បី​បញ្ចុះបញ្ចូល​នាង ប៉ុន្តែ​ពួកគេ​ចុងក្រោយ​បាន​ជួយសង្គ្រោះ​ទាំង​ម្តាយ​និង​កូន​នោះ​៕

Post navigation