Views: 9
ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សភាថៃត្រូវបានរំលាយកាលពីថ្ងៃចន្ទទី២០មីនាដោយក្រិតរដ្ឋាភិបាលមួយ ដោយបើកផ្លូវសំរាប់ការបោះឆ្នោតសកលមួយនៅខែឧសភាដែលទំនងជានឹងកាត់បន្ថយឥទ្ធិពលយោធានៅក្នុងនយោបាយថៃ។
ប្រាយុទ្ធ បានស្នើព្រះមហាក្សត្រអោយរំលាយសភាសំរាប់បើកផ្លូវអោយមានការបោះឆ្នោតសកលនាខែឧសភា
ការរំលាយសភាដែលបានកើតឡើងតែប៉ុន្មានថ្ងៃមុនអាណត្តិបួនឆ្នាំរបស់សភាតំណាងរាស្ត្រត្រូវចប់ ត្រូវបានស្នើឡើងដោយនាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាដែលក៏កំពុងស្វះស្វែងរកការកាន់តំណែងអាណត្តិថ្មីក្នុងការបោះឆ្នោតនាថ្ងៃ៧មីនា។
ការបោះឆ្នោតសកលនេះនឹងជាការតស៊ូដណ្តើមអំណាចរវាងក្រុមប្រឆាំងភឿថៃ ដែលគាំទ្រដោយអតីតនាយករដ្ឋមន្ត្រីថាក់ស៊ីន ស៊ីណាវ៉ាត និងបណ្តាគណបក្សដែលតំណាងអោយក្រុមស្ថាប័នអភិរក្ស ដឹកនាំដោយពួកយោធា។
បេក្ខជននាយករដ្ឋមន្ត្រីនាំមុខគេរបស់គណបក្សប្រឆាំងភឿថៃគឺនាង ភែតងតាន ស៊ីណាវ៉ាត(Paetongtarn Shinawatra)ដែលត្រូវជាកូនរបស់លោកថាក់ស៊ីន កំពុងទទួលបានការគាំទ្រច្រើនជាងគេក្នុងការស្ទង់មតិជាបន្តបន្ទាប់។បើជាប់ជានាយករដ្ឋមន្ត្រី នាងនឹងជាសមាជិកទីបីនៃគ្រួសារស៊ីណាវ៉ាតដែលធ្វើជានាយករដ្ឋមន្ត្រីថៃនៅក្នុងរយៈពេលពីរទសវត្សរ៍មកនេះ។
ឪពុករបស់នាងបានកាន់តំណែងពីឆ្នាំ២០០១ដល់២០០៦និងប្អូនស្រីរបស់ថាក់ស៊ីន លោកស្រីយីងឡាក់ កាន់តំណែងនាយករដ្ឋមន្ត្រីពីឆ្នាំ២០១១ដល់២០១៤។ពួកគេទាំងពីរត្រូវបណ្តេះញចេញពីអំណាចដោយរដ្ឋប្រហារយោធា។
លោកចាន់អូចា ជាអតីតឧត្តមសេនីយ៍មួយរូបដែលបានដឹកនាំធ្វើរដ្ឋប្រហារនៅឆ្នាំ២០១៤ និងកាន់កាប់អំណាចចាប់តាំងពីពេលនោះមក។ឥឡូវលោកប្រឈមមិនត្រឹមតែពីគណបក្សភឿថៃតែក៏មកពីមិត្តរួមអាវុធយូរអង្វែង គឺឧបនាយករដ្ឋមន្ត្រី ប្រាវីត វ៉ង់ស៊ូវ៉ាន់ដែលក៏ជាបេក្ខជននាយករដ្ឋមន្ត្រី។
សូមបញ្ជាក់ថា ប្រជាជនថៃមានសិទ្ធិបោះឆ្នោតមានចំនួនជាង៥២លាននាក់ក្នុងចំណោមប្រជាជនជាង៦៦លាននាក់នៅទូទាំង៤០០មណ្ឌលរបស់ប្រទេសនេះសំរាប់អាសនៈសភា៥០០៕
នាង ភែតងតាន ស៊ីណាវ៉ាត ទទួលបានសម្លេងគាំទ្រនាំមុខគេសំរាប់តំណែងនាយករដ្ឋមន្ត្រីថៃបន្ទាប់ តែការបោះឆ្នោតជ្រើសតាំងពីសភាទាំងពីរថ្នាក់រួមមានសភានិងព្រឹទ្ធសភាដែលសុទ្ធតែសមាសភាពយោធា ធ្វើអោយជោគវាសនារបស់នាងស្ថិតក្នុងភាពមិនប្រាកដប្រជា