Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ថៃ​រំលាយ​សភា​នៅ​មុន​ការបោះឆ្នោត​នា​ខែ​ឧសភា​

Views: 9

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ សភា​ថៃ​ត្រូវបាន​រំលាយ​កាលពី​ថ្ងៃ​ចន្ទ​ទី​២០​មីនា​ដោយ​ក្រិត​រដ្ឋាភិបាល​មួយ ដោយ​បើកផ្លូវ​សំរាប់​ការបោះឆ្នោត​សកល​មួយ​នៅ​ខែ​ឧសភា​ដែល​ទំនងជា​នឹង​កាត់​បន្ថយ​ឥទ្ធិពល​យោធា​នៅ​ក្នុង​នយោបាយ​ថៃ​។​

​ប្រា​យុទ្ធ បានស្នើ​ព្រះមហាក្សត្រ​អោយ​រំលាយ​សភា​សំរាប់​បើកផ្លូវ​អោយមាន​ការបោះឆ្នោត​សកល​នា​ខែ​ឧសភា​

​ការរំលាយ​សភា​ដែល​បាន​កើត​ឡើង​តែ​ប៉ុន្មាន​ថ្ងៃមុន​អាណត្តិ​បួន​ឆ្នាំ​របស់​សភាតំណាងរាស្ត្រ​ត្រូវ​ចប់ ត្រូវ​បាន​ស្នើឡើង​ដោយ​នាយករដ្ឋមន្ត្រី​ប្រា​យុទ្ធ ចាន់​អូ​ចា​ដែល​ក៏​កំពុង​ស្វះស្វែង​រក​ការ​កាន់តំណែង​អាណត្តិ​ថ្មី​ក្នុង​ការបោះឆ្នោត​នា​ថ្ងៃ​៧​មីនា​។​

​ការបោះឆ្នោត​សកល​នេះ​នឹង​ជា​ការតស៊ូ​ដណ្តើម​អំណាច​រវាង​ក្រុមប្រឆាំង​ភឿ​ថៃ ដែល​គាំទ្រ​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ថាក់ស៊ីន ស៊ីណា​វ៉ាត និង​បណ្តា​គណបក្ស​ដែល​តំណាង​អោយ​ក្រុម​ស្ថាប័ន​អភិរក្ស ដឹកនាំ​ដោយ​ពួកយោធា​។​

​បេក្ខជន​នាយករដ្ឋមន្ត្រី​នាំមុខ​គេ​របស់​គណបក្ស​ប្រឆាំង​ភឿ​ថៃ​គឺ​នាង ភែត​ង​តា​ន ស៊ីណា​វ៉ាត​(Paetongtarn Shinawatra)​ដែល​ត្រូវជា​កូន​របស់​លោក​ថាក់ស៊ីន កំពុង​ទទួ​ល​បាន​ការគាំទ្រ​ច្រើនជាងគេ​ក្នុង​ការស្ទង់មតិ​ជា​បន្តបន្ទាប់​។​បើ​ជាប់​ជា​នាយករដ្ឋមន្ត្រី នាង​នឹង​ជា​សមាជិក​ទី​បី​នៃ​គ្រួសារ​ស៊ីណា​វ៉ាត​ដែល​ធ្វើ​ជា​នាយករដ្ឋមន្ត្រី​ថៃ​នៅក្នុង​រយៈពេល​ពីរ​ទសវត្សរ៍​មក​នេះ​។​

​ឪពុក​របស់​នាង​បាន​កាន់​តំណែង​ពី​ឆ្នាំ​២០០១​ដល់​២០០៦​និង​ប្អូនស្រី​របស់​ថាក់ស៊ីន លោកស្រី​យី​ង​ឡាក់ កាន់តំណែង​នាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​២០១១​ដល់​២០១៤​។​ពួកគេ​ទាំង​ពីរ​ត្រូវ​បណ្តេះញចេញ​ពី​អំណាច​ដោយ​រដ្ឋប្រហា​រយោ​ធា​។​

​លោក​ចាន់​អូ​ចា ជា​អតីត​ឧត្តមសេនីយ៍​មួយរូបដែលបាន​ដឹកនាំ​ធ្វើ​រដ្ឋប្រហារ​នៅ​ឆ្នាំ​២០១៤ និង​កាន់កាប់​អំណាច​ចាប់​តាំងពី​ពេលនោះ​មក​។​ឥឡូវ​លោក​ប្រឈម​មិន​ត្រឹមតែ​ពី​គណបក្ស​ភឿ​ថៃ​តែ​ក៏​មក​ពី​មិត្ត​រួម​អាវុធ​យូរអង្វែង គឺ​ឧបនាយករដ្ឋមន្ត្រី ប្រា​វីត វ៉ង់​ស៊ូ​វ៉ាន់​ដែល​ក៏​ជា​បេក្ខជន​នាយករដ្ឋមន្ត្រី​។​

​សូមបញ្ជាក់​ថា ប្រជាជន​ថៃ​មាន​សិទ្ធិ​បោះឆ្នោត​មាន​ចំនួន​ជាង​៥២​លាន​នាក់​ក្នុងចំណោម​ប្រជាជន​ជាង​៦៦​លាន​នាក់​នៅ​ទូទាំង​៤០០​មណ្ឌល​របស់​ប្រទេស​នេះ​សំរាប់​អាសនៈ​សភា​៥០០៕

​នាង ភែត​ង​តា​ន ស៊ីណា​វ៉ាត ទទួលបាន​សម្លេង​គាំទ្រ​នាំមុខ​គេ​សំរាប់​តំណែង​នាយករដ្ឋមន្ត្រី​ថៃ​បន្ទាប់ តែ​ការបោះឆ្នោត​ជ្រើសតាំង​ពី​សភា​ទាំង​ពីរ​ថ្នាក់​រួម​មាន​សភា​និង​ព្រឹទ្ធ​សភា​ដែល​សុទ្ធតែ​សមាសភាព​យោធា ធ្វើអោយ​ជោគវាសនា​របស់​នាង​ស្ថិត​ក្នុង​ភាពមិនប្រាកដប្រជា​

Post navigation