Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១០​ខែ ​ឆ្នាំ​២០២២ កម្ពុជា​ទទួលបានទេសចរអន្តរជាតិ​ជាង​១,​​៥៧ លាននាក់​

Views: 9

ដោយៈ សុផល / ​ភ្នំពេញ​៖ ភ្ញៀវទេសចរអន្តរជាតិ​ដែលបានមកទស្សនា​ប្រទេសកម្ពុជា ក្នុងរយៈពេល​ ១០​ខែ ចាប់ពីខែមករា​ដល់​ខែតុលា ឆ្នាំ​២០២២ គឺមាន​ចំនួន​សរុប​១,៥៧៥,៩៥៤​នាក់ កើនឡើង​៩៩១.១​ភាគរយ បើ​ធៀប​នឹង​រយៈពេល​១០​ខែ​ដូចគ្នា​នៃ​ឆ្នាំ​២០២១»​។ នេះ​បើតាម​របាយការណ៍​រប​ស់​ក្រសួងទេសចរណ៍​នា​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២២​នេះ​។​

​របាយការណ៍​បានបន្តថាៈ ក្នុង​រយៈពេល ​១០​ខែ​នេះ ភ្ញៀវទេសចរអន្តរជាតិ​មកតាមផ្លូវ​អាកាសចំនួន ៥៥៩.៩១៨ ​នាក់​កើនឡើង ​៧០៦,៦​ ភាគរយ​ ។ ​ផ្លូវគោក​១.០០៥.៥៤៩ ​នាក់ កើនឡើង ​១២៤០,៤​ ភាគរយ​និងផ្លូវទឹក ១០.៤៨៧ ​នាក់ កើនឡើង ​៥២៤២,៥០ ភាគរយ ខណៈ​នៅ​ឆ្នាំ​២០២១ ​មានតែ ​២ ​នាក់​ប៉ុណ្ណោះ​។​

របាយការណ៍របស់ក្រសួងទេសចរណ៍​បានបន្ថែមទៀតថាៈ ​ទីផ្សារទេសចរកំពូល​ទាំង​១០ ​ដែលមានភ្ញៀវមកទស្សនា​ប្រទេសកម្ពុជា ​ច្រើនជាងគេ ​រួមមាន​ ១.​ថៃ ៥៩០.៩៨៤​ នាក់​, ២. វៀតណាម ៣៤១.៩៥៣ ​នាក់​ , ៣-​ចិន ៧៥.៩១៥ ​នាក់​ , ៤. សហរដ្ឋអាមេរិក ៦០.៩០៣ ​នាក់​, ៥. ឡាវ ៥៩.៣៦៨ ​នាក់​ , ៦. ឥណ្ឌូណេ​ស៊ី ៥៩.១២២ នាក់ , ៧.​កូរ៉េខាងត្បូង ៤៣.១៧៨​នាក់ , ៨. ម៉ា​ឡា​ស៊ី ៤០.១៨៤​ នាក់​, ៩. បារាំង ៣៧.១៥៣ ​នាក់​និង​១០. ចក្រភពអង់គ្លេស ២៨.៥០៥ ​នាក់​។​

ចំពោះ​ភ្ញៀវទេសចរកម្ពុជា ​ដែលបានធ្វើ​ដំណើរចេញក្រៅប្រទេស​មានចំនួន ៦៦១.០៧៣​ នាក់ កើនឡើង ​៣២៧៦,៣ ​ភាគរយ ក្នុង​រយៈពេល ​១០​ខែ ​នៃ​ឆ្នាំ​២០២២ ​ដូចគ្នានេះ​។​

របាយការណ៍ដដែល​បានបន្តទៀតថាៈ ភ្ញៀវទេសចរជាតិ​មានចំនួន ​៩.៤៧១.០៣៤ ​នាក់ កើនឡើង ​២០៩,៨ ​ភាគរយ និងភ្ញៀវបរទេសផ្ទៃក្នុង​ចំនួន​ ១.៣៨៤.៤៩៨ ​នាក់ កើនឡើង​ ៦១៦,៧ ​ភាគរយ​៕ V / N

Post navigation