Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១៣​នាក់​ស្លាប់ និង​បីនាក់​បាត់​ខ្លួន​ក្រោយ​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ចិន​ខាងត្បូង​

Views: 14

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖​មនុស្ស​១៣​នាក់​បាន​ស្លាប់​នៅក្នុង​ការ​ធ្លាក់ភ្លៀង​ខ្លាំង​នៅ​ទូទាំង​តំបន់​ខាងត្បូង​ចិន នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន​កាលពី​ថ្ងៃ​សៅរ៍​។​

​ទីភ្នាក់ងារ​សារព័ត៌មាន​ស៊ីន​ហួរ​ផ្លូវការ​ចិន​បាន​និយាយថា មនុស្ស​ប្រាំបី​នាក់​បាន​ស្លាប់​ក្នុង​ការ​រលំ​បាក់​អាគារ​ក្រោយ​ការបា​ក់ដី​នៅក្នុង​ខេត្ត​ហ្វ៊ុយ​ជៀន ខណៈ​ទូរទស្សន៍​រដ្ឋ​CCTV​បាន​និយាយថា​មនុស្ស​ប្រាំ​​នាក់​បាន​ស្លាប់​និង​បីនាក់​កំពុង​បាត់​ខ្លួន​នៅក្នុង​ខេត្ត​យុន​ណាន ។​

​ព្យុះ​ភ្លៀង​ក៏បាន​បំផ្លាញ​ផ្លូវថ្នល់ ស្ពាន​និង​បណ្តាញ​ទូរគមនាគមន៍​និង​ថាមពល​នៅក្នុង​ខណ្ឌ​មួយ​ក្នុង​ខេត្ត​យុន​ណាន ។​

​នៅ​ហ្វ៊ុយ​ជៀន ជនរងគ្រោះ​ប្រាំ​នាក់​ត្រូវបាន​រកឃើញ​ស្លាប់​ក្នុង​អាគារ​រោងចក្រ និង​បី​នាក់​ទៀត​នៅក្នុង​អាគារ​ស្នាក់នៅ​ដែលរ​លំបាក់​កាលពី​ថ្ងៃ​សុក្រ​។​

​ការ​ធ្លាក់ភ្លៀង​ខ្លាំង​បាន​ចាប់ផ្តើម​កាលពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍ ដោយ​រូប​វីដេអូ​បង្ហាញ​បណ្តា​ដង​វិធី​ត្រូវ​ជន់​លិច​នៅ​ក្នុង​ខណ្ឌ​វូ​ពី​ញ​។​ព្យុះ​ភ្លៀង​បាន​បំផ្លាញ​ដំណាំ កាត់ផ្តាច់​ចរន្តអគ្គិសនី​និង​បំផ្លាញ​ផ្ទះ​៣៩​នៅក្នុង​​ខណ្ឌ ហើយ​មនុស្ស​ជាង​១.៦០០​នាក់​ត្រូវបាន​ជម្លៀស​៕

​ប្រជាជន​ធ្វើការ​នៅ​តំបន់​ជន់​លិច​ក្នុង​ខណ្ឌ​មួយ​ក្នុង​ខេត្ត​យុន​ណាន​កាលពី​ថ្ងៃ​សុក្រ​

Post navigation