Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១៤​នាក់​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​បាក់​គម្រប​អណ្តូង​នៅ​វត្ត​ឥណ្ឌា​មួយ​

Views: 12

​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ មនុស្ស​យ៉ាង​ហោច​ណាស់​១៤​នាក់​បាន​ស្លាប់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​នៅពេល​គម្រប​អណ្តូង​នៅក្នុង​វត្តសាសនាហិណ្ឌូមួយ​ដែល​មាន​មនុស្ស​ចូល​ណែន​​បាន​បាក់​ទម្លាក់​មនុស្ស​ជាច្រើន​ចូលក្នុង​​ទឹក​អណ្តូង។ហេតុការណ៍នេះបានកើតឡើង​នៅក្នុង​រដ្ឋ​ម៉ា​តយ៉ា ប្រា​ដែស របស់​ឥណ្ឌា​ភាគ​កណ្តាល​។​

​ពួក​អ្នក​ជួយសង្គ្រោះ​បាន​ព្យាយាម​ជួយ​មនុស្ស​យ៉ាង​តិច​១៦​នាក់​ដែល​បាន​ជាប់​និង​រងរបួស​នៅក្នុង​អណ្តូង​នៅ​ជាយ​វត្ត​ស្រ៊ី ប៊ី​ឡេស​វ៉ា ម៉ា​ហាដេ​វ ជូ​លី​ឡាល់​(Shri Bileshwar Mahadev Jhulelal)​ក្នុង​ទីក្រុង​អ៊ី​ន​ដ័រ​(Indore)​។​ក្នុងពេល​ជួយសង្គ្រោះ​ទឹក​ត្រូវ​បាន​បូម​ចេញ​។​

សូមបញ្ជាក់ថា ​វត្ត​នេះក៏ដូចជា​វត្តសាសនាហិណ្ឌូ​ដទៃទៀត​នៅ​ឥណ្ឌា គឺពោរពេញ​ដោយ​អ្នក​គោរព​បូជ្ញា​ក្នុង​ពេលឥ​ណ្ឌា​ប្រារព្វ​បុណ្យ​សាសនា​ហិណ្ឌូមួយ​ហៅថា រ៉ា​ម ណា​វ៉ា​មី​(Ram Navami)​ដែល​ជា​បុណ្យចំរើនព្រះជន្ម ព្រះ​រ៉ា​ម​។​

​នាយករដ្ឋមន្ត្រី ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​ចូលរួម​សម្តែង​មរណទុក្ខ​ជាមួយ​ក្រុម​គ្រួសារ​ជនរងគ្រោះ និង​ថា​លោក​មាន​ការឈឺចាប់​ជា​ខ្លាំង​ចំពោះ​ហេតុការណ៍​នៅ​ក្រុង​អ៊ី​ន​ដ័រ​។​

​រដ្ឋាភិបាល​មូលដ្ឋាន​នឹង​ធ្វើ​ការស៊ើបអង្កេត​និង​ថា​គ្រួសារ​ជនរងគ្រោះ​ក្នុង​គ្រោះថ្នាក់​នេះ​នឹង​ទទួលបាន​សំណង​៕

​អ្នក​ជួយ​សង្គ្រោះ​និង​បុគ្គលិក​សន្តិសុខ​សែង​ជនរងគ្រោះ​ក្នុង​ហេតុការណ៍​បាក់​គម្រប​អណ្តូង​នៅ​ក្រុង​អ៊ី​ន​ដ័រកា​លពី​ថ្ងៃ​៣០​មីនា​

Post navigation