Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១៨​នាក់​រងរបួស​ដោយសា​រ​រថយន្តក្រុង​ខូច​ហ្វ្រាំង​​បុក​រថយន្ត​ទេសចរណ៍​បី​គ្រឿង​នៅ​បាងកក​(វីដេអូ)

Views: 1

​ប្រែ​សម្រួលៈ​បំណង​(THE NATION/ASIA NEWS NETWORK)៖​អ្នកដំណើរ​និង​អ្នកបើកបរ​សរុប​១៨​នាក់​បាន​រងរបួស​ក្រោយ​រថយន្តក្រុង​អគ្គិសនី​មួយ​បុក​រថយន្ត​ទេសចរណ៍​ចំនួន​បី​គ្រឿងនៅ​ក្រុង​បាងកក​ក្នុងអំឡុងពេល​មាន​ចរាចរណ៍​មមាញឹក​ខ្លាំង​កាលពី​ព្រឹក​ថ្ងៃ​២៦​កញ្ញា​។​

​លោក ប៊ូ​ន​មី ចាន់​ថា​ផាន​(Boonmee Janthaphan)​បាន​កំពុងបើក​រថយន្តក្រុង​តាមផ្លូវ​Rama II នៅ​ពេល​គាត់​ដឹង​ថា​ហ្វ្រាំង​មិន​ដំណើរការ​។​អ្នកបើកប​រវ័យ​៥៩​ឆ្នាំ​រូប​នេះ បាន​និយាយ​ថា​លោក​បាន​ព្យាយាម​បើក​ត្រង់​តែ​មិន​អាច​គេចចេញ​ពី​រថយន្ត​ដែល​ឆ្លង​មក​ពី​ផ្លូវ​មួយ​។​

​ប៉ូលិស​មក​ពី​ស្ថានីយ​ក្បែរ​នោះ​និង​បុគ្គលិក​ជួយសង្គ្រោះ​បាន​រួសរាន់​ទៅ​កាន់​កន្លែងកើតហេតុ​ដើម្បី​ជួយ​ជនរងគ្រោះ​និង​យក​ចេញ​រថយន្ត​ខូចខាត​។​រថយន្ត​ខ្លះ​ខូច​ខ្លាំង​ដល់​ថ្នាក់​ប្រើ​ឧបករណ៍​កាត់​យក​ម​នុស្ស​ជាប់​នៅ​ខាងក្នុង​ចេញ នៅពេល​ចរាចរណ៍​យានយន្ត​ស្ទះ​រាប់គីឡូម៉ែត្រ​។​

​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ ហើយ​មិន​មាន​អ្នក​បាត់បង់​ជីវិត​ទេ​៕

​គ្រោះថ្នាក់​ចរាចរណ៍​នៅលើ​ផ្លូវ​Rama II​កាលពី​ព្រឹក​ថ្ងៃ​អង្គារ​នាំ​អោយ​ស្ទះផ្លូវ​រាប់គីឡូម៉ែត្រ​

วันที่ 26 ก.ย. 66 เวลา 08.11 น. รถยนต์ชนกันจำนวนหลายคัน บริเวณก่อนถึงแยกพระราม 2 ช่วงปากซอยพระราม 2 ซอย 4 แขวงบางมด เขตจอมทอง กรุงเทพมหานครฯ

ส่งผลให้มีผู้ได้รับบาดเจ็บ 18 ราย นำส่งรักษาที่ รพ.นครธน 1 ราย , รพ.บางปะกอก1 3 ราย ,รพ.สุขสวัสดิ์อินเตอร์ 6 ราย , รพ.บางปะกอก 9… pic.twitter.com/PDEpIBBQWn

— FM91 Trafficpro (@fm91trafficpro) September 26, 2023

Post navigation