Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

១៩​នាក់​ស្លាប់​ដោយ​ការវាយប្រហារ​របស់​អាម៉េរិកលើ​ក្រុម​ពាក់ព័ន្ធ​នឹង​អ៊ីរ៉ង់​នៅ​ស៊ី​រី​

Views: 3

ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ការវាយប្រហារ​របស់​អាម៉េរិកលើ​ក្រុម​ដែល​មាន​ទំនាក់ទំ​នង​ជាមួយ​អ៊ីរ៉ង់​នៅក្នុង​ប្រទេស​ស៊ី​រី ដើម្បី​ជា​ការ​សងសឹក​ការវាយប្រហារ​ដោយ​ដ្រូ​ន​សម្លាប់​អ្នក​​ម៉ៅការ​និង​ទាហាន​អាម៉េរិក​នៅ​ស៊ី​រី​នោះ បាន​កើន​ដល់​១៩​នាក់​កាលពី​ថ្ងៃ​សៅរ៍ នៅពេល​រដ្ឋាភិបាល​ទីក្រុង​ដា​ម៉ាស​ចោទប្រកាន់​រដ្ឋាភិបាល​ទីក្រុង​វ៉ាស៊ីនតោន​ថា​ភូតកុហក​អំពី​«​ការវាយប្រហារ​ដ៏​សាហាវ​»​របស់ខ្លួន​។​

​ការវាយប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​បន្ថែម​ដោយ​ពួក​ជីវពល​គាំទ្រ​ដោយ​អ៊ីរ៉ង់​ក៏​កើតមាន​កាលពី​យប់​ថ្ងៃ​សុក្រ ជាហេតុ​នាំ​អោយ​យន្តហោះ​របស់​ក្រុមចំរុះ​បើក​ការវាយប្រហារ​បន្ថែម នេះ​បើ​តាម​អង្គការ​សិទ្ធិ​ម​នុ​​ស្ស​ស៊ីរី​មួយ​។​

​អាម៉េរិក​បាន​ធ្វើ​ការវាយប្រហា​រ​ដំបូង​បន្ទាប់​ពី​ក្រសួង​ការពារជាតិ​របស់ខ្លួន​បាន​និយាយថា អ្នកម៉ៅការ​អាម៉េរិក​ម្នាក់​ត្រូវបាន​សម្លាប់ និង​អ្នកម៉ៅការ​ម្នាក់​ទៀត​រួម​ទាំង​ទាហាន​អាម៉េរិក​ប្រាំ​នាក់​រងរបួស​​ដោយ​ដ្រូ​ន​ដែល​មាន​ប្រភព​មក​ពី​អ៊ីរ៉ង់​លើ​បន្ទាយ​កងទ័ព​ចំរុះ​ដឹកនាំ​ដោយ​អាម៉េរិក​នៅក្បែរ​ទីក្រុង​ហា​សាកេះ​(Hasakeh)​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក​លោក ឡយ អូ​ស្ទីន បាន​និយាយថា តាម​ការបញ្ជា​ពី​ប្រធានាធិបតី ចូ បៃ​ដិន លោក​បាន​បញ្ជា​អោយមាន​ការវាយប្រហារ​ដោយ​សព្វាវុធ​ត្រង់​ចំៗ​គោលដៅ​…​នៅ​ស៊ី​រី​ខាងកើត​​លើ​ទីតាំង​របស់​ក្រុម​ដែល​មាន​ទំនាក់ទំនង​ជាមួយ​កង​ឆ្មាំ​បដិវត្តន៍​អ៊ីរ៉ង់​។​

​រដ្ឋាភិបាល​ស៊ី​រី ដែល​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​អ៊ីរ៉ង់ បាន​ចោទប្រកាន់​សហរដ្ឋ​អាម៉េរិក​ថា​ភូតកុហក​អំពី​គោលដៅ​នៃ​ការវាយប្រហារ​នេះ ដើម្បី​ធ្វើអោយ​ការវាយប្រហារ​ឈ្លានពាន​របស់ខ្លួន​មាន​ភាព​​ត្រឹមត្រូវ​។​ក្រសួងការបរទេស​ស៊ី​រី បាន​និយាយថា​« អាម៉េរិក​កុហក​អំពី​ទីតាំង​ដែល​ត្រូវ​វាយប្រហារ​និង​ប៉ុនប៉ង​ធ្វើអោយ​អំពើ​ឈ្លានពាន​របស់​ខ្លួន​មើល​ទៅ​ត្រឹមត្រូវ​ តែ​វា​បាន​រំលោភ​អធិបតេយ្យភាព​​របស់​ស៊ី​រី​»​។​

​កាលពី​ថ្ងៃ​សៅរ៍ អង្គការ​សិទ្ធិ​មនុស្ស​មួយ​ដែល​មាន​មូលដ្ឋាន​នៅ​អង់គ្លេស បាន​និយាយថា មនុស្ស​១៩​នាក់​ត្រូវបាន​សម្លាប់​ក្នុងការ​វាយប្រហារ​លើ​ក​ទីមួយ ក្នុង​នេះ​រួមមាន​ទាហាន​ស៊ី​រី​បីនាក់ និង​សមាជិក​ក្រុម​​ជីវ​ពល​១៦​នាក់​ដែល​១១​នាក់​ជា​ជនជាតិ​ស៊ី​រី​។​

​ក្រោយ​ការវាយប្រហារ លោកបៃ​ដិនបាន​ព្យាយាម​បន្ថយកំដៅ ដោយ​លោក​បាន​និយាយថា​«​អាម៉េរិក​មិន​ស្វះស្វែង​រក​ជម្លោះ​ជាមួយ​អ៊ីរ៉ង់​ទេ​តែ​ត្រៀម​ចាត់ការ​ដោយ​កម្លាំង​ដើម្បី​ការពារ​ប្រជាជន​របស់​​យើង​»​។

​នៅ​ប៉ុន្មាន​ម៉ោង​ក្រោយ​អាម៉េរិក​វាយប្រហារ​សង​សឹក រ៉ុក្កែត​ប្រមា​ណដប់​គ្រាប់​ត្រូវបាន​បាញ់​ដាក់​កងកម្លាំង​អាម៉េរិក​និង​ក្រុម​ចំរុះ​នៅ​មូលដ្ឋាន​ភូមិ​បៃតង​នៅ​ស៊ី​រី​ឦសាន​តែ​មិន​បង្ក​អោយ​របួស​មនុស្ស​ឬ​ការ​​ខូចខាត​ទ្រព្យសម្បត្តិ​នៅ​មូលដ្ឋាន​នេះ​ទេ​។​

​សូមបញ្ជាក់​ថា ពួក​ជីវពល​ដែលមាន​ទំនាក់ទំនង​ជាមួយ​អ៊ីរ៉ង់​មាន​វត្តមាន​ក្រាស់ក្រែល​នៅ​ពាសពេញ​ស៊ី​រី ជាពិសេស​នៅ​ម្តុំ​ព្រំដែន​ជាប់​អ៊ីរ៉ាក់ និង​ខាងត្បូង​ទន្លេ​អឺ​ហ្វាត​(Euphrates)​ក្នុង​ខេត្ត​ឌែ​រ​រ៉េ ហ្ស័​រ​(Deir Ezzor)​កន្លែង​ដែល​អាម៉េរិក​ធ្វើ​ការវាយប្រហារ​។​

​អាម៉េរិក​មាន​ទាហាន​ប្រមាណ​៩០០​នាក់​ឈរជើង​នៅ​តាម​ទី​ទាំង​នៅ​ទូ​ទាំង​ស៊ី​រី​ភាគ​ឦសាន​ដើម្បី​បន្ត​ដាក់​សម្ពាធ​លើ​សមាសភាព​សេសសស់​នៃ​ក្រុម​រដ្ឋ​អ៊ីស្លាម ហើយ​គាំទ្រ​កងកម្លាំង​ប្រជាធិបតេយ្យ​ស៊ី​រី​ដឹក​​នាំ​ដោយ​ជនជាតិ​ឃឺត ដែល​គ្រប់គ្រង​ស៊ី​រី​ភាគ​ឦសាន​ភាគច្រើន​។​

​សូមបញ្ជាក់​ថា បុគ្គលិក​យោធា​និង​អ្នកម៉ៅការ​អាម៉េរិក​រង​ការវាយប្រហារ​ជា​ញឹកញយ​ពី​សំណាក់​ក្រុម​ជីវ​ពល ដែល​អាម៉េរិក​ថា​គាំទ្រ​ដោយ​រដ្ឋាភិបាល​ក្រុងតេអេ​រ៉ង់​។​កាលពី​ខែ​មករា ដ្រូ​នវាយ​ប្រហារ​បី​ត្រូវបាន​​បង្ហោះ​សំដៅ​បន្ទាយ​អាល់​-​តាន់​ហ្វ៍​(Al-Tanf)​នៅ​ស៊ី​រី ដោយ​ដ្រូ​ន​មួយ​អាច​ទម្លុះ​ប្រព័ន្ធ​ការពារ​ដែនអាកាស​នាំ​អោយវា​ផ្ទុះ​របួស​យុទ្ធជន​ស៊ី​រី ដែល​ជា​សម្ពន្ធមិត្ត​ពីរ​នាក់​។​

​កាលពី​ខែ​សីហា​ឆ្នាំមុន លោកបៃ​ដិ​នក៏បាន​បញ្ជា​អោយ​វាយ​ប្រហារ​សងសឹក​ក្រោយ​ដ្រូ​ន​ជាច្រើន​បានវាយប្រហារ​លើ​ទីតាំង​របស់​ក្រុមចំរុះ​៕

​ក្រសួង​ការពារជាតិ​អាម៉េរិក​បាន​និយាយថា យន្តហោះ​F-15​ពីរ​គ្រឿង​បាន​ធ្វើ​ការវាយប្រហា​រស​ង​សឹក​ដោយ​ប្រើ​គ្រាប់​ត្រង់ៗ​ចំ​គោលដៅ​

​ពួក​យុទ្ធជន​ស៊ី​រី​គាំទ្រ​ដោយ​អ៊ីរ៉ង់ មានការ​ប្រុងប្រយ័ត្ន​ខ្លួន​ខ្ពស់​នៅ​ស៊ី​រី​ខាងកើត​កាលពី​ថ្ងៃ​សៅរ៍ នៅ​មួយ​ថ្ងៃក្រោយ​អាម៉េរិក​វាយប្រហារ​សង​សឹក​

Post navigation