Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

២.១០០​នាក់​ចូលរួម​រត់​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៧​ថ្ងៃនេះ​

Views: 1

ដោយ​៖ សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖ ព្រឹក​ទី​៧​សីហា​នេះ នៅមុខ​ប្រាសាទអង្គរវត្ត ក្នុង​ព្រឹត្តិការណ៍​រត់​ម៉ា​រ៉ា​តុង​អន្ដរជាតិ ចក្រភព​ខ្មែរ លើក​ទី​៧​មាន​អ្នកចូលរួម​ប្រមាណ ២.១០០​នាក់ មកពី​ជាង ៤០​ប្រទេស​។​

​មន្ដ្រី​ជំនាញ​បានចាត់ទុក​ការចាប់ផ្ដើម​ឡើងវិញ​នេះ ប្រកបដោយ​សញ្ញាណ​វិជ្ជមាន ដើម្បី​រួមចំណែក​ស្ដារ​សេដ្ឋកិច្ចជាតិ​ផង និង​វិស័យ​ទេសចរណ៍​ផង​។​

​លោក វ៉ា​ត់ ចំរើន រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខាធិការ​គណៈ​​ក​ម្មា​ធិ​ការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​មុន​បាញ់កាំភ្លើង​បញ្ជា​ចេញដំណើរ​វិញ្ញាសា​រត់ ៤២.១៩៥​ម៉ែត្រ នៅ​ព្រឹក​ព្រលឹម​ថ្ងៃអាទិត្យ​នេះ​ថា ក្នុងចំណោម​អ្នកចូលរួម ២.១០០​នាក់ មាន​បរទេស​មកពី​ក្រៅ​ស្រុក​ជិត ១០០​នាក់ និង​បរទេស​ក្នុងស្រុក​ប្រមាណ ៣០០​នាក់ ក្រៅពីនោះ​ជា​ប្រជាពលរដ្ឋ​ខ្មែរ មកពី​គ្រប់​រាជធានី​-​ខេត្ត​។​

​ក្រោម​ការដឹកនាំ​របស់​លោក​បណ្ឌិត ថោង ខុន រដ្ឋមន្ដ្រី​ក្រសួងទេសចរណ៍ និង​ជា​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ជំរុញ​ធ្វើ​ពិពិធ​កម្ម​កីឡា​ធ្វើយ៉ាងណា​ឲ្យ​ព្រឹត្តិការណ៍​កីឡា​នេះ​រស់​ឡើងវិញ ដំណាលគ្នា​នឹង​ការស្ដារ​សេដ្ឋកិច្ច ក៏ដូចជា​ស្ដារ​ទេសចរណ៍​ឡើងវិញ ក្នុងដំណាក់កាល​ទើប​ងើប​ពី​កូ​វីដ​-១៩​។ ដំណាក់កាល​នេះ ក្រសួងទេសចរណ៍ និង NOCC បានដាក់​ទិសដៅ​ថា ឲ្យ​ជួយ​កម្រើក​ឡើងវិញ​ជួយ​សេដ្ឋកិច្ច​ឡើងវិញ​តាមរយៈ​ព្រឹត្តិការណ៍​កីឡា និង​ទេសចរណ៍​»​។​

​ក្នុងការ​រៀបចំ​នេះដែរ​យើង​ឃើញ​សញ្ញាណ​ល្អ​ពេលដែល​យើង​ចាប់ផ្ដើម​រៀបចំឡើង​វិញ ក្រោយ​កូ​វីដ​-១៩ ដែល​ធ្វើ​ឲ្យ​យើង​ខកខាន​រៀបចំ ២​ឆ្នាំ យើង​ឃើញ​មាន​សញ្ញាណ​ល្អ ក្នុងការ​ចូលរួម​ដើម្បី​ថែរក្សា​សុខភាព​ដើម្បី​ជួយ​ដល់​វិស័យ​ទេសចរណ៍​ដើម្បី​ធ្វើ​ឲ្យ​ទេសចរណ៍​ក្នុងស្រុក​ធ្វើ​ចលនា​ឡើងវិញ ព្រោះ​ប្រសិនបើជា​យើង​មិន​ជំរុញ​ទេសចរណ៍​ក្នុងស្រុក​ទេ យើង​ពិបាក​ណាស់​ក្នុង​ការលើក​ត​ម្កើ​ន​ជីវភាព​រស់នៅ​របស់​អា​ជីវ​ករ ឬ​ប្រតិបត្តិ​ករ​ទេសចរណ៍​ទាំងអស់ អាច​នឹងមាន​បញ្ហា​»​។​

​ក្រោយ​ទទួលបាន​ការអនុញ្ញាត​ក្រសួងទេសចរណ៍​និង​NOCC​យើង​នឹង​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍​ឲ្យ​បាន​ច្រើន​ហើយ​ក្រៅពី​នៅ​សៀមរាប​ក៏មាន​គម្រោង​រៀបចំ​ព្រឹត្តិការណ៍​ម៉ា​រ៉ា​តុង​និង​ប្រណាំង​កង់​ជាដើម​នៅ​ខេត្ត​ព្រះសីហនុ​ចាប់ពី​ចុងឆ្នាំ​២០២២​រហូតដល់​ឆ្នាំក្រោយៗ​ទៀត ហើយក៏​ដើម្បី​ផ្សាភ្ជាប់​នូវ​ការផ្សព្វផ្សាយ និង​អបអរសាទរ​ដំណើរ​ឆ្ពោះទៅ​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម ឆ្នាំ​២០២៣ ផងដែរ​៕​

Post navigation