Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

២៦នាក់​ស្លាប់​នៅពេល​ព្យុះ​និង​ខ្យល់កួច​យក្ស​វាយប្រហារ​នៅ​ទូទាំង​អាម៉េរិក​

Views: 10

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ចំនួន​មនុស្ស​ស្លាប់​ពី​ប្រព័ន្ធ​ព្យុះ​ធំ​មួយ​ដែល​បាន​វាយប្រហារ​អាម៉េរិក​ខាងត្បូង កណ្តាល​និង​ខាងកើត​ជាមួយនឹង​ព្យុះ​ប្រមោយដំរី​ជាច្រើន និង​ខ្យល់ព្យុះសង្ឃរា​បាន​កើន​​ដល់​២៦និង​រាប់រយ​នាក់​រងរបួស​គិត​ត្រឹម​ល្ងាច​ថ្ងៃ​សៅរ៍​។​

​អ្នកនាំពាក្យ​ម្នាក់​នៅ​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ក្នុង​រដ្ឋ​ថិ​ន​ណេ​ស៊ី ដែល​រងគ្រោះ​ខ្លាំង​ពី​ព្យុះ​ជា​ច្រើន​ចាប់តាំងពី​ថ្ងៃ​សុក្រ​មក បាន​បញ្ជាក់​អំពី​ការស្លាប់មនុស្ស​១២​នាក់​ទាក់ទង​នឹង​អាកាសធាតុ​អា​​ក្រក់​នេះ​។​

​វា​បន្ថែម​លើ​ចំនួន​មនុស្ស​ស្លាប់​១៤​នាក់​នៅ​រដ្ឋ​អា​កាន់​សាស់ រដ្ឋ​មី​ស៊ី​ស៊ី​ពី​និង​អា​ឡា​បា​ម៉ា​នៅ​ប៉ែក​ខាងត្បូង​ប្រទេស និង​នៅ​រដ្ឋ​អ៊ី​ន​ឌីយ៉ាណា​(Indiana)​និង​អ៊ី​លី​ណ​យ​(Illinois)​នៅ​តំបន់​មី​ដ​វ៉េ​ស​(Midwest)​។​

​ប្រព័ន្ធ​ព្យុះ​នេះ​កាលពី​ថ្ងៃ​សៅរ៍​បាន​វាយប្រហារ​ឆ្នេរ​ខាងកើត​អាម៉េរិក ហើយ​ព្យុះ​ផ្គរ​រន្ទះ ព្យុះ​ព្រិល​និង​ខ្យល់ព្យុះសង្ឃរា​ត្រូវ​គេ​ព្យាករណ៍​ថា​នឹង​កើតមាន​នៅ​យប់​ថ្ងៃអាទិត្យ​។​

​កាលពី​ថ្ងៃ​សុក្រ ព្យុះសង្ឃរា​មួយ​បាន​បញ្ជូន​ព្យុះ​ប្រមោយ​ដំរី​(​ខ្យល់កួច​យក្ស​)​ជាច្រើន​ទៅ​វាយប្រហារ​រដ្ឋ​អា​កាន់​សាស់ រួម​ទាំង​ទីក្រុង​លី​តថល រ៉ុក​(Little Rock)​ដែល​នៅ​ទីនោះ​មនុស្ស​ប្រាំ​នាក់​បាន​ស្លាប់​។​

​ការបំផ្លិចបំផ្លាញ​មាន​ទំហំធំធេង ដោយ​ផ្ទះ​រាប់ពាន់​ត្រូវ​ខ្យល់ចាប់​ហែក រថយន្ត​ប៉ើង​ផ្ងារ បង្គោល​ភ្លើង​និង​ដើមឈើ​ដួលរលំ​។​

​សេវា​អាកាសធាតុ​ជាតិ​ក៏​ចេញ​ការព្រមាន​អំពី​ព្យុះ​សំរាប់​រដ្ឋ​ជាច្រើន​ទៀត ចាប់ពី​ភាគ​ខាងជើង ដូចជា​រដ្ឋ​អាយ​អូ​វ៉ា​(Iowa)​ដល់​រដ្ឋ​មី​ស៊ី​ស៊ី​ពី​នៅ​ភាគ​ខាងត្បូង​ប្រទេស កន្លែង​ដែល​មនុស្ស​២៥​នាក់​ត្រូវបាន​​ព្យុះ​សម្លាប់​កាលពី​សប្តាហ៍​មុន​។​

​ព្យុះ​ប្រមោយដំរី​នេះ​កើតមាន​ជា​ធម្មតា​នៅ​សហរដ្ឋ​អាម៉េរិក​ជាពិសេស​នៅ​ត​បន់​កណ្តាល​និង​ខាងត្បូង​ប្រទេស​។​

​ប្រធានាធិបតី​ចូ បៃ​ដិន កាលពី​ថ្ងៃ​សុក្រ​បាន​ទៅ​មើល​ស្ថានភាព​នៅ​ទីក្រុង រ៉ូល​លី​ង ហ្វ​ក​(Rolling Fork)នៅក្នុង​រដ្ឋ​មី​ស៊ី​ស៊ី​ពី​ ​ជា​ទីក្រុង​មួយ​ដែល​រងការវាយប្រហារ​ដោយ​ព្យុះ​កាលពី​សប្តាហ៍​មុន​៕

Post navigation