Views: 32
ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ មនុស្សបួននាក់បានស្លាប់និងរាប់សិបនាក់រងរបួសក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់រុស្ស៊ីនៅទូទាំងអ៊ុយក្រែន រួមមានការវាយប្រហារដោយកាំជ្រួចមួយចូលអាគារប៉ូលិសនៅក្នុងទីក្រុងកំណើតរបស់ប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេឡេនស្គី ។
ការវាយប្រហារដោយកាំជ្រួចរុស្ស៊ីចូលទីប្រជុំជនគ្រីវយី រី(Kryvyi Rih ) ដែលជាទីកន្លែងកំណើតរបស់ប្រធានាធិបតីអ៊ុយក្រែន បានសម្លាប់ប៉ូលិសម្នាក់និងបង្ករបួសមនុស្សយ៉ាងតិច៥២នាក់ នៅពេលការវាយប្រហារមួយទៀតនៅតំបន់ឃើសុនបានសម្លាប់មនុស្សបីនាក់។

បុគ្គលិកសេវាគ្រាអាសន្នព្យាយាមទាញនាយប៉ូលិសម្នាក់ចេញពីគំនរបាក់បែកនៃអាគាររដ្ឋបាលមួយដែលរងការវាយប្រហារដោយកាំជ្រួចរុស្ស៊ីនៅទីប្រជុំជនគ្រីវយី រី


បុគ្គលិកជួយសង្គ្រោះពន្លត់ភ្លើងនៅអាគារបាក់បែកក្រោយការវាយប្រហារដោយរុស្ស៊ី
រដ្ឋមន្ត្រីមហាផ្ទៃអ៊ុយក្រែន បាននិយាយថានាយប៉ូលិសម្នាក់ត្រូវបានសម្លាប់ តែក្រោយមកបាននិយាយថាជនរងគ្រោះជាសន្តិសុខឯកជន។លោកបានបន្តថា មនុស្ស៥៤នាក់ទៀតបានរងរបួសនៅក្នុងការវាយប្រហារ ដែលបណ្តាលអោយខូចអាគាររដ្ឋបាល ប្លុកអាគារកំពស់១៧នាក់ ផ្ទះឯកជនចំនួនបួននិងអាគារសាសនាមួយ។
រុស្ស៊ីក៏បានធ្វើការវាយប្រហារដោយដ្រូនលើកទីប្រាំក្នុងរយៈពេលមួយសប្តាហ៍មកនេះលើតំបន់អូដេសាភាគខាងត្បូង ជាតំបន់កំពង់ផែនៅតាមសមុទ្រខ្មៅដែលប្រើសំរាប់នាំចេញគ្រាប់ធញ្ញជាតិនិងកសិផលអ៊ុយក្រែនដទៃទៀតទៅកាន់ទីផ្សារអន្តរជាតិ៕