ដោយៈ health.com.kh
សុដន់តឹងណែនមូលក្លំ ហើយធំ គឺជាក្តីប្រាថ្នារបស់មនុស្សស្រីគ្រប់រូប។ សុដន់មូលក្លំអាចធ្វើឲ្យមនុស្សស្រីកាន់តែមានភាពទាក់ទាញ និងស្រស់ស្អាត។ ក្រៅពីនេះ វាក៏អាចបញ្ជាក់ថា អ្នកមានសុខភាពល្អផងដែរ។
១ ប្រើទឹកត្រជាក់ជូតសម្អាតដោះ ឬអ្នកអាចប្រើក្រណាត់ស្អាត ដើម្បីរុំទឹកកកមួយដុំ រួចយកមកម៉ាស្សាថ្នមៗ លើសុដន់របស់អ្នក
២ រក្សាជំហររបស់អ្នកឲ្យត្រង់ល្អ ដើម្បីការពារសុដន់ មិនឲ្យយារធ្លាក់
៣ ដាច់ខាត ត្រូវប្រើអាវក្នុងដែលមានគុណភាព អាចទ្រសុដន់បានល្អ ហើយត្រូវទំហំសុដន់របស់អ្នក
៤ កុំដាក់សម្ពាធសុដន់ ដូចជាការពាក់អាវក្នុង ឬអាវហាត់កីឡាៗតឹងៗជាដើម
៥ ញ៉ាំអាហារមានសុខភាពល្អ ជាពិសេស បន្លែ និងផ្លែឈើ៕