Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Apple បង្ហាញ​ការ​អាប់​ដេត​សូ​ហ្វ​វែ រួម​ទាំង​ការកែប្រែ​ការផ្ញើ​សារ​ទាំងស្រុង និង អេក្រង់​ដែល​មាន​លក្ខណៈ​ផ្ទាល់​ខ្លួន​កាន់តែ​ច្រើន​ជាង​មុន​

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ ជាង​ពីរ​ឆ្នាំ​ចូលទៅក្នុង​ជំងឺ​រាតត្បាត ក្រុមហ៊ុន Apple​បាន​ធ្វើ​ការជំរុញ​ដ៏​ធំ​មួយ​កាលពី​ថ្ងៃ​ចន្ទ ទី​៦ មិថុនា​ដើម្បី​ត្រឡប់​ទៅ​រក​ប្រក្រតីភាព​វិញ​ដោយ​អញ្ជើញ​​អ្នកបង្កើត​សូ​ហ្វ​វែ​និង​អ្នកកាសែត​រាប់រយ​នាក់​ទៅ​កាន់​បរិវេណ​ជំរំ​របស់​ខ្លួន​សម្រាប់​ការបង្ហាញ​ប្រព័ន្ធ​សូ​ហ្វ​វែ​ចុងក្រោយ​បំផុត​របស់​ខ្លួន​ដែល​រួមបញ្ចូល​ការកែលម្អ​ទាំងស្រុង​ចំពោះ​រឿង​ដំបូង​បំផុត​ដែល​​គ្រប់​អ្នក​ប្រើ iPhone ក្រឡេកមើល គឺ Lock Screen​។​

​ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​កំពុង​នាំមក​នូវ​លក្ខណៈ​ផ្ទាល់ខ្លួន​កាន់តែ​ច្រើន​ដល់ iPhone ជាមួយ​នឹង​សមត្ថភាព​ក្នុង​ការកំណត់ Lock Screen តាម​បំណង​របស់​អ្នក​ប្រើ​ជាមួយនឹង​ពណ៌​ចម្រុះ Widget និង​សកម្មភាព​មាន​ចលនា​នៅលើ​អេក្រង់​។​

​សូ​ហ្វ​វែ​ថ្មី​នេះ​នឹង​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់ iPhone បង្កើត Lock Screen ផ្ទាល់ខ្លួន​សម្រាប់​សេណា​រី​យ៉ូ​ផ្សេងៗ ដូចជា​អេក្រង់​សម្រាប់​ការងារ​ដែល​បង្ហាញ​ប្រក្រតិទិន​ជាមុន ឬ អេក្រង់​ផ្ទាល់ខ្លួន ដែល​បង្ហាញ​ទិន្នន័យ​សកម្មភាព​ហាត់ប្រាណ​។​

​មុខងារ​សូ​ហ្វ​វែ​ថ្មី ដែល​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ប្រតិបត្តិការ iOS 16 ថ្មី​របស់ Apple សម្រាប់ iPhone បាន​ឆ្លុះបញ្ចាំង​ពីអ្វី​ដែល Google បាន​ណែនាំ​សម្រាប់​ប្រព័ន្ធ Android របស់ខ្លួន​កាលពី​ឆ្នាំ ២០២១​។​

Google បាន​បង្កើត​កម្មវិធី Material You ដែល​អនុញ្ញាត​ឱ្យ​អ្នកប្រើប្រាស់​ផ្លាស់ប្តូរ​រូបរាង Lock Screen របស់​ពួកគេ​ដោយ​ទាញ​ចេញពី​ពណ៌​នៅក្នុង​ផ្ទាំង​រូបភាព Home Screen របស់​ពួកគេ​។​

​ក្រៅ​ពី​ការ​អាប់​ដេត​ទាំងនោះ ក្រុមហ៊ុន Apple បាន​និយាយថា ខ្លួន​កំពុង​កែលម្អ​ប្រព័ន្ធ​ផ្ញើ​សារ​របស់​ខ្លួន​ទាំងស្រុង ដោយ​អនុញ្ញាត​ឱ្យ​មនុស្ស​អាច​ឆែក​មើល​ឡើង​វិញ និង​កែសម្រួល​អត្ថបទ​បន្ទាប់​ពី​ពួក​វា​ត្រូវបាន​ផ្ញើ​រួច​។ វា​ក៏​មាន​សមត្ថភាព​ថ្មី​ក្នុង​ការសរសេរ​សារ​ដោយ​ប្តូរ​គ្នា​យ៉ាង​រលូន​រវាង​ការ​វាយ​អក្សរ និង​ការបញ្ជា​សរសេរ​ដោយ​សំឡេង​ផងដែរ​។​

​ក្រុមហ៊ុន​ក៏​បាន​បង្ហាញ​ផងដែរ​នូវ​កម្មវិធី Safety Check ជា​សមត្ថភាព​មួយ​សម្រាប់​អ្នក​ប្រើ iPhone ចែករំលែក​ទិន្នន័យ​ផ្ទាល់​ខ្លួន​ជាមួយ​អ្នកដទៃ ដូចជា ទីតាំង និង​ដកហូត​សិទ្ធិ​ប្រើ​ទិន្នន័យ​ទាំងនោះ​វិញ​ដើម្បី​គេចចេញ​ពី​ទំនាក់ទំនង​ដែល​មាន​ការរំលោភបំពាន​៕

ប្រព័ន្ធ​សូ​ហ្វ​វែ​ចុងក្រោយ​បំផុត​របស់ Apple រួមបញ្ចូល​ការកែលម្អ​ទាំងស្រុង​ចំពោះ​រឿង​ដំបូង​បំផុត​ដែល​គ្រប់​អ្នក​ប្រើ iPhone ក្រឡេកមើល គឺ Lock Screen

Post navigation