Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Apple​ប្រាប់​ឱ្យ​ទុក iPhone ឆ្ងាយ​ពី​ទ្រូង ៦ អ៊ី​ញ​ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​ដល់​ជីវិត​

Views: 11

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមហ៊ុន Apple​កំពុង​ព្រមាន​អ្នក​ប្រើ ដែល​មាន​ឧបករណ៍​ជំនួយ​ចង្វាក់បេះដូង Pacemaker ឬ​ឧបករណ៍​ពេទ្យ​ផ្សាំ​ផ្សេង​ទៀត​នៅក្នុង​ខ្លួន ឱ្យ​រក្សា iPhone ឆ្ងាយ​ពី​ទ្រូង​យ៉ាងហោចណាស់​ប្រាំមួយ​អ៊ី​ញ​(១៥,២៤​សង់ទីម៉ែត្រ​)​។​

​បច្ចេកវិជ្ជា Behemoth ព្រមាន​ថា មេដែក​និង​ដែន​ម៉ាញ៉េទិក​អាច​រំខាន​ដល់​មុខងារ​របស់​ម៉ាស៊ីន ដែល​អាច​ធ្វើ​ឱ្យ​គ្រោះថ្នាក់​ដល់​ជីវិត​។​

​ការប៉ាន់ប្រមាណ​នេះ​បាន​លើកឡើង​ថា ជនជាតិ​អាម៉េរិក​ប្រហែល ៣ លាន​នាក់​មាន​ឧបករណ៍​ជំនួយ​ចង្វាក់បេះដូង​ផ្សាំ ហើយ ២០០.០០០ នាក់​មាន​ឧបករណ៍​គ្រប់គ្រង​បេះដូង Defibrillator​។​

​ការព្រមាន ដែល​បាន​ធ្វើ​បច្ចុប្បន្នភាព​ពី Apple ឥឡូវ​នេះ​រួម​បញ្ចូល iPhone 13 និង 14 ជំនាន់​ថ្មី​បំផុត​របស់​ខ្លួន​ផង​ដែរ​ក្រៅពី iPhone ជំនាន់​ដទៃ​។ Airpods នាឡិកា Apple​និង​គ្រឿង​​ប្រដាប់​ផ្សេងទៀត​ដូចជា HomePods, Ipads Macs និង​កាស​ស្តាប់ Beats ក៏​មិន​ត្រូវ​ដាក់​នៅ​ជិត​ទ្រូង​របស់​អ្នកណា​ដែល​មាន​ការ​ផ្សាំ​ឧបករណ៍​ទាំងនោះ​ដែរ​។​

​កាលពី​ខែ​មុន ការសិក្សា​មួយ​បាន​រកឃើញថា អ្នក​ដែល​ប្រើ FitBits, នាឡិកា Apple និង​ឧបករណ៍​ស្រដៀង​គ្នា​ផ្សេង​ទៀត​អាច​រំខាន​ដល់​ឧបករណ៍​ដែល​បាន​ផ្សាំ​។​

Apple បាន​សរសេរ​នៅក្នុង​ប្លុក​មួយ​ថា “​ក្រោម​លក្ខខណ្ឌ​មួយចំនួន មេដែក​និង​ដែន​ម៉ាញ៉េទិក​អាច​រំខាន​ដល់​ឧបករណ៍​វេជ្ជសាស្ត្រ​”​។​

“​ឧទាហរណ៍​ជាក់ស្តែង ឧបករណ៍​ជំនួយ​ចង្វាក់​បេះដូង និង​ឧបករណ៍​គ្រប់គ្រង​បេះដូង អាច​មាន​ឧបករណ៍​ចាប់​សញ្ញា​ដែល​ឆ្លើយតប​ទៅនឹង​មេ​ដែក និង​រលក​វិទ្យុ​នៅ​ពេល​ដាក់​នៅ​ជិតគ្នា​”​។​

“​ដើម្បី​ជៀសវាង​អន្តរ​កម្ម​ដែល​អាច​កើតមាន​ជា​មួយ​ឧបករណ៍​វេជ្ជសាស្ត្រ​ប្រភេទ​ទាំង​នេះ សូម​រក្សា​ផលិតផល Apple របស់​អ្នក​ឱ្យ​នៅ​ឆ្ងាយ​ពី​ឧបករណ៍​វេជ្ជសាស្ត្រ​របស់​អ្នក​”៕

iPhone អាច​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​បាន ប្រសិនបើ​ដាក់​ក្បែរ​ទ្រូង ដែល​មាន​ឧបករណ៍​ផ្សាំ

Post navigation