Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Arsenal ស្វាគមន៍ Spurs នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​, Liverpool ទទួលភ្ញៀវ​ឡើង​ជើង Brighton ខណៈ​ក្រុម​ត្រកូល Manchester ប៉ះ​គ្នា​នៅ​ថ្ងៃអាទិត្យ

Views: 1

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​បាល់ទាត់​) ៖ ក្រោយ​ផ្តោតលើ​បាល់ទាត់​អន្តរជាតិ​ពីរ​សប្តាហ៍ បាល់ទាត់​អឺរ៉ុប​ចាប់ផ្តើម​ប្រកួត​បន្ត​នៅ​សប្តាហ៍​នេះ ជាពិសេស​លី​ក​កំពូល​អង់គ្លេស​ដែល​មាន​ការប្រកួតប្រជែង​​យ៉ាង​ស្វិតស្វាញ​រវាង​ក្រុម​ខ្លាំងៗ​និង​សម្បូរ​ទ្រព្យធន​។ ក្រុម​កាំភ្លើង​ធំ Arsenal ដែល​ឈរ​នៅ​លេខ​១​ក្នុង​តារាង​ពិន្ទុ EPL នឹង​បើកទ្វារ​ផ្ទះ​ស្វាគមន៍​ក្រុម​មាន់​ខ្នាយ​មាស Tottenham ស្របពេល Liverpool រំពឹង​ឈ្នះ​លើ​ក្រុម​ឡើង​ជើង Brighton ដែល​ទើប​ប្តូរ​គ្រូបង្វឹក​ថ្មី​។

​ដោយឡែក​នៅ​ថ្ងៃអាទិត្យ​ក៏​មាន​ការប្រកួត​ធំ​បំផុត​ប្រចាំ​អង់គ្លេស​ផងដែរ គឺ​រវាង​ក្រុម​មេឃ​ខៀវ Man City និង​ក្រុម​បិសាច​ក្រហម Man U ដែល​ជា​ជំនួប​ដ៏​សំខាន់​សម្រាប់​ក្លិប​ទាំងពីរ​។​

​ការព្យាករណ៍ ៖

– Arsenal vs Tottenham

​គូប្រជែង​ក្នុង​ក្រុង​ឡុង​ដ៍​តែមួយ​គឺ Arsenal និង Tottenham នឹង​ត្រូវ​ប៉ះគ្នា​នៅ​ក្បាល​ព្រលប់​ថ្ងៃ​សៅរ៍​នេះ​ក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស ជាមួយនឹង​ក្តីសង្ឃឹម​នៃ​ការពង្រឹង​តំណែង​របស់​ពួកគេ​នៅក្នុង​លំដាប់​កំពូល​ទាំង​បួន​។​

​ក្រុម​កាំភ្លើង​ធំ​បច្ចុប្បន្នកំពុង​ឈរ​នៅ​លេខ​១​ក្នុង​តារាង ហើយ​ពួកគេ​មាន​កំណត់ត្រា​ឈ្នះ ១០០% រហូតមកទល់​ពេលនេះ លើកលែង​តែ​បរាជ័យ​តែមួយគត់​ប៉ុណ្ណោះ​។ ហើយ​គួរ​កត់ចំណាំ​ដែរ​ថា បរាជ័យ​នេះ​បាន​កើតឡើង​ទល់នឹង Manchester United​។​

​វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ណាស់​ដែល​ពួកគេ​បានឈ្នះ​រាល់​ការប្រកួត​ក្នុងផ្ទះ​ទាំងអស់​របស់​ពួកគេ ហើយ​ស៊ុត​បញ្ចូល​ទី​ចាប់ពី​២​គ្រាប់​ឡើងទៅ​។​

​ខណៈ​ការ​ចាញ់​ទល់នឹង Manchester បាន​ធ្វើឱ្យ​ពួកគេ​ថយ​ចុះ​បន្តិច ពួកគេ​បាន​តាំងចិត្ត​ធ្វើ​ការកែប្រែ​ឱ្យ​ប្រសើរ​ឡើង​វិញ​។​

​ភ្លាមៗ​បន្ទាប់​ពី​ការ​ចាញ់​នោះ ពួកគេ​បាន​យកឈ្នះ Brentford ក្រៅ​ទឹកដី ០-៣ ហើយ​ឥឡូវនេះ​ពួក​គេ​ចង់​រក្សា​ការនាំ​មុខ​មួយ​ពិន្ទុ​នៅលើ​កំពូល​តារាង​ដោយ​សុវត្ថិភាព​។​

​ទន្ទឹមនឹងនេះ​ដែរ Spurs គឺជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​ពីរ​ដែល​មាន​កំណត់ត្រា​មិន​ដែល​ចាញ់​នៅក្នុង​លី​ក ដោយ​ក្រុម​មួយទៀត​គឺ Manchester City ។​

​ពួកគេ​ក៏​មាន​កំណត់ត្រា​ឈ្នះ ១០០% ដែរ ដោយ​លើកលែង​ការ​ស្មើ​ពីរលើក ហើយ​ពួកគេ​ស៊ុត​បញ្ចូល​ទី​បាន​ច្រើនៗ​គ្រាប់​ណាស់​។​

​គិត​មក​ទល់​ពេល​នេះ ក្រុម​ទាំង​ពីរ​នៅ​ដាច់ពីគ្នា​ត្រឹមតែ​មួយ​ពិន្ទុ​ប៉ុណ្ណោះ ហើយ​ពួកគេ​កំពុង​កាន់កាប់​លេខ​១ និង​លេខ​៣​។​

​ជាងនេះទៅទៀត ក្រុម​ឈរ​លេខ​២ Manchester City ត្រូវ​ប៉ះ​ក្រុម​បិសាច​ក្រហម Manchester United ដែល​ឈរ​នៅ​លេខ​៥​ក្នុង​តារាង​។ យ៉ាងហោចណាស់​មួយ​ក្នុងចំណោម​ពួកគេ​ទាំង​ពីរ​នឹង​ជ្រុះ​ពិន្ទុ ហើយ​នេះ​គឺជា​ឱកាស​ដ៏​ល្អ​សម្រាប់ Arsenal និង Spurs​។​

​ជួប​គ្នា​រដូវ​កាល​មុន Arsenal ឈ្នះ ៣-១ ក្នុង​ទឹកដី និង​ចាញ់ Spurs វិញ ៣-០ នៅ​ក្រៅ​ទឹកដី​។

​លើក​នេះ​រំពឹងថា​នឹង​មាន​ភាពស្វិតស្វាញ​ជាង​មុន លទ្ធផល​ទស្សន៍ទាយ គឺ ១-១​។​

– Liverpool vs Brighton

Liverpool បរាជ័យ​ក្នុង​ការស្វែងរក​កីឡាករ​ថ្មី​ជំនួស​កីឡាករ​ជួរមុខ Sadio Mane ហើយ​ឥឡូវនេះ​វា​ហាក់ដូចជា​ពួកគេ​កំពុង​ជួប​ការលំបាក​ក្នុងការ​ប្រជ្រៀត​ចូលទៅក្នុង​ក្រុម​លំដាប់​កំពូល​នៃ​តារាង​។ ពួកគេ​នឹង​ព្យាយាម​ឱ្យ​អស់​ពី​សមត្ថភាព​ដើម្បី​ទទួលបាន​ជ័យជម្នះ​នៅ​ចុង​សប្តាហ៍​នេះ​ក្នុងផ្ទះ​របស់​ពួកគេ ប៉ុន្តែ​វា​នឹង​ក្លាយ​ជា​ការ​ប្រជែង​ដ៏​លំបាក​ទល់​នឹង​ក្រុម Brighton ដែល​កំពុង​មាន​ទម្រង់​លេង​ល្អ​ដូច​ផ្កា​។​

Brighton ឈរ​នៅ​លេខ​រៀង​ទី ៤ ក្នុង​តារាង ហើយ​ពួកគេ​មាន​កំណត់ត្រា​មិនដែល​ចាញ់ ១០០% លើកលែង​តែ​ការ​ចាញ់​មួយ​លើក​។ ជា​ការពិត ពួកគេ​មាន​កំណត់ត្រា​ឈ្នះ ១០០% លើកលែង​តែ​ការ​ស្មើ​មួយ​ប្រកួត​ផ្សេង​ទៀត​ផង​ដែរ​។​

​ពួកគេ​របូត​គ្រាប់​បាល់​តិច​បំផុត​នៅក្នុង​លី​ក ហើយ​ពួកគេ​ក៏​មាន​កំណត់ត្រា​ឈ្នះ ១០០% នៅ​ក្រៅ​ទឹកដី​ផងដែរ លើកលែង​តែ​ការ​ភ្លាត់ស្នៀត​មួយ​ប្រកួត​ប៉ុណ្ណោះ​។​

​ការជួប​គ្នា​ថ្ងៃនេះ​គឺជា​ឱកាស​ធំ​មួយ​សម្រាប់​ពួកគេ ខណៈ​ដែល​ក្រុម Arsenal ដែល​ឈរ​នៅ​លេខ​រៀង​ទី ១ នឹង​ត្រូវ​ជួប​ក្រុម​លេខ ៣ Tottenham​។ ហើយ​ស្របពេល​ជាមួយគ្នានេះដែរ ក្រុម​ចំណាត់ថ្នាក់​លេខ​២ Manchester City នឹង​ត្រូវ​ប៉ះ​ក្រុម​លេខ​៥ Manchester United​។​

​ពិន្ទុ​ជាច្រើន​នឹង​ត្រូវ​ជ្រុះ​ក្នុងចំណោម​ក្រុម​កំពូល​តារាង ហើយ​នេះ​គឺជា​ពេលវេលា​ដ៏​ស័ក្តិសម​ក្នុងការ​ព្យាយាម​រក​ពិន្ទុ​ឡើង​ទៅលើ​កំពូល​តារាង​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ Liverpool នឹង​ប្តេជ្ញាចិត្ត​ចាប់ផ្តើម​លេង​ឱ្យ​អស់​ពី​សមត្ថភាព​របស់​ពួកគេ​ក្នុងពេ​លឆាប់ៗ​នេះ​។ ការប្រកួតប្រជែង​គឺ​កំពុង​ក្តៅគគុក​រួចទៅហើយ​នៅក្នុង​ក្របខ័ណ្ឌ​កំពូល​របស់​អង់គ្លេស​នៅ​រដូវ​កាល​នេះ ហើយ​ប្រសិនបើ​ពួកគេ​បរាជ័យ​ក្នុង​ការស្វែងរក​ទម្រង់​លេង​ចាស់​របស់​ពួកគេ​ក្នុងពេល​ឆាប់ៗ​នេះ ពួកគេ​អាច​នឹង​ខកខាន​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ Champions League ផងដែរ​។​

​វា​នឹង​ផ្តល់ឱ្យ​ពួកគេ​នូវ​ក្តីសង្ឃឹម​ព្រោះ​ថា​ពួកគេ​លេង​ល្អ​នៅក្នុង​ផ្ទះ ហើយ​ពួកគេ​ក៏​មាន​កំណត់ត្រា​ខ្លាំង​ទល់​នឹង​គូប្រជែង​នេះ​ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ផងដែរ​។​

​វា​ទំនងជា Liverpool នឹង​មិន​ឱ្យ​ភ្លាត់ស្នៀត​នោះទេ លទ្ធផល​ព្យាករណ៍ Liverpool ឈ្នះ ២-០​។​

– Manchester City vs Manchester United

​យើង​ប្រហែលជា​នឹង​មាន​ការប្រកួត Manchester Derby គីឡូ​ប្រហែល​គ្នា​ជា​លើកដំបូង​ចាប់តាំងពី​សម័យ​លោក Alex​។ ទាំង United និង City កំពុង​ស្ថិត​ក្នុង​ទម្រង់​លេង​ល្អ ហើយ​នឹង​ប្តេជ្ញា​បន្ត​យុទ្ធនាកា​រលីក​របស់​ពួក​គេ​ឡើង​វិញ​ជាមួយ​នឹង​ជ័យជម្នះ​លើ​គូ​ប្រជែង​របស់​ពួកគេ​រៀងៗ​ខ្លួន​។​

​ក្រុម​មេឃ​ខៀវ​គឺ​ជា​ម្ចាស់​ជើងឯក ហើយ​រហូតមកទល់​ពេលនេះ ពួកគេ​បាន​បង្ហាញថា ពួកគេ​បាន​រៀបចំ​ខ្លួន​យ៉ាង​ល្អ​ក្នុង​ការរក្សា​តំណែង​របស់​ពួកគេ​ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។​

​ពួកគេ​កំពុង​ស្ថិត​ក្នុង​ចំណាត់ថ្នាក់​លេខ ២ ក្នុង​តារាង​នៅពេលនេះ ហើយ​ជា​ក្រុម​មួយ​ក្នុងចំណោម​ក្រុម​តែ​២ ប៉ុណ្ណោះ​នៅក្នុង​ការប្រកួត​ទាំងមូល​ដែល​នៅ​តែ​រក្សា​កំណត់ត្រា​មិន​ដែល​ចាញ់​។​

​ជា​ការពិត ពួកគេ​មាន​កំណត់ត្រា​ឈ្នះ ១០០% ដោយ​លើកលែង​ការ​ស្មើ ២ ដង ហើយ​ពួកគេ​ស៊ុត​ចូល​ទី​ច្រើន​បំផុត​ក្នុងចំណោម​ក្រុម​ទាំងអស់​នៅក្នុង EPL​។​

​វា​ក៏​សម​នឹង​លើកឡើង​ផង​ដែរ​ថា​ពួកគេ​មាន​កំណត់ត្រា​ឈ្នះ ១០០% នៅ​ចំពោះមុខ​ហ្វូង​អ្នកគាំទ្រ​ក្នុងផ្ទះ​របស់​ពួកគេ​ក្នុង​រដូវ​កាល​នេះ ហើយ​ពួកគេ​បាន​ស៊ុត​បញ្ចូល​ទី​៤​គ្រាប់​ឡើងទៅ​នៅក្នុង​រាល់​ការប្រកួត​ទាំងនោះ​។ ជាងនេះទៅទៀត ពួកគេ​ក៏​របូត​គ្រាប់​បាល់​តិច​បំផុត​ក្នុង​លី​ក​កំពូល​របស់​អង់គ្លេស​ក្នុង​ការប្រកួត​ក្នុងផ្ទះ​ផង​ដែរ​។​

​ស្របពេល​ជាមួយគ្នានេះ​ដែរ ក្រុម​បិសាច​ក្រហម​បានចាប់ផ្តើម​រដូវ​កាល​ថ្មី​របស់​ពួកគេ​ជាមួយ​ទម្រង់​លេង​មិន​ល្អ​ទេ​។ ប៉ុន្តែ​ពួកគេ​បាន​ធ្វើ​ការកែប្រែ​សម្រាប់​ចំណុច​ធ្លាក់ចុះ​ទាំងនេះ​យ៉ាង​ឆាប់​បំផុត​។​

​បច្ចុប្បន្ន​ពួកគេ​កំពុង​លេង​ឈ្នះ​ហើយ​ឈ្នះ​ទៀត ហើយ​ពួក​គេ​ចង់​រក្សា​សន្ទុះ​នេះ​ឱ្យ​នៅ​រស់​។ ពួកគេ​បាន​ឈ្នះ​បួន​ប្រកួត​ជាប់ៗ​គ្នា ហើយ​វា​ពិតជា​គួរឱ្យ​ចាប់អារម្មណ៍​ដែល​ការទទួល​ជ័យជម្នះ​បី​លើក​ក្នុងចំណោម​នោះ​គឺ​ប៉ះ Arsenal, Liverpool និង Leicester​។​

​ប៉ុន្មាន​រដូវ​កាល​ចុងក្រោយ​នេះ Man City តែង​ឈ្នះ​លើ Man U និង​ឈ្នះ​ក្នុង​ចំនួន​ច្រើន​គ្រាប់​ទៀត​ផង​។ ប៉ុន្តែ​ផ្អែក​លើ​ទម្រង់​លេង​បច្ចុប្បន្ន លទ្ធផល​អាច​នឹង​ប្រែប្រួល​។ លទ្ធផល​ព្យាករណ៍ Man City ១-១ Man U៕

Arsenal នឹង​ព្យាយាម​ផ្តួល Spurs ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ

Post navigation