Views: 1
ដោយៈម៉ារ៉ា.ភ្នំពេញ៖ពាណិជ្ជករខ្មែរ-ថៃពីររូបបានចាប់ដៃគូសហការផ្តល់ ផលិតផលដែលមានសុខភាពដល់អ្នកប្រើប្រាស់។
ថ្លែងក្នុងពិធីចុះអនុអនុស្សរណៈសហប្រតិបត្តិការរួមគ្នាលើការវិនិយោគផលិតកាហ្វេសុខភាព ឡាយហ្វ៍ កាហ្វេ នៅមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ កាលពីថ្ងៃទី០៤ ខែកុម្ភៈ លោកស្រី Tasanee Wanthong នាយក ប្រតិបត្តិនៃក្រុមហ៊ុន Vega Natural Thailand បានថ្លែងថា ដោយមើល ឃើញថា ទីផ្សារនៅកម្ពុជាមានភាពទូលំទូលាយ ។មានសេដ្ឋកិច្ចល្អ។ជាពិសេសពលរដ្ឋខ្មែរនិងថៃ ស្ទើរប្រហាក់ប្រហែលទៅហើយដែលកំពុង ប្រឈម ជំងឺជាច្រើនដូចជាជំងឺទឹកនោមផ្អែម, លើសឈាម, ក្រពះ ពោះវៀន និង លើសជាតិខ្លាញ់ ព្រមទាំងជំងឺផ្សេងៗទៀតនោះ ទើបក្នុងនាមជាអ្នក ជំនួញដែលមានគុណធម៌ និង ចង់ជួយសង្គមប្រទេសទាំងពីរគឺ យើង ត្រូវតែផ្តល់នូវផលិតផលដែលជាប្រយោជន៍ដល់សុខភាពរបស់ពលរដ្ឋ ជាចម្បង។

ចំណែកលោកស្រី អ៊ូច គីមហៀង អគ្គនាយិកាមជ្ឈមណ្ឌលថែរក្សាសម្ភស្ស ប៊ែហ្គាម៉ូ បានបន្ថែមថា មូលហេតុដែលលោកស្រីសម្រេចចិត្តក្នុង វិនិយោគបោះទុនផលិតនិងនាំយកកាហ្វេសុខភាពមួយនេះនៅកម្ពុជា ដោយសារតែលោកស្រីធ្លាប់មានជំងឺប្រចាំកាយ រហូតធ្លាប់ទៅព្យាបាលនៅ ប្រទេសថៃ មិនជា។ ប៉ុន្តែបែរជាមកជានិងធូរស្រាល ល្អប្រសើរមានសុខភាពល្អដូចសព្វថ្ងៃនេះ ដោយសារតែការទទួលទាន ឡាញហ្វ៍កាហ្វេ ។ បន្ទាប់ពីលោកស្រីផ្ទាល់ជានិងមានសុខភាពល្អ លោកស្រីមើលឃើញទីផ្សារ កម្ពុជារាល់ថ្ងៃកំពុងខ្វះខាត ជាពិសេសពលរដ្ឋខ្មែរតែម្តងឧស្សាហ៍មាន ជំងឺ ច្រើនមុខ ហេតុដូច្នេះលោកស្រីចិត្តបោះទុនដើម្បីជួយលើវិស័យសុខភាព នេះ។

លោកស្រី អ៊ូច គីមហៀង បានថ្លែងថា បន្ទាប់ពីចុះកិច្ចព្រមព្រៀងជាភាគី ថៃហើយលោកស្រីនឹងត្រៀមក្រុមការងារនិងផែនការក្នុងផ្សព្វផ្សាយអប់រំ ពលរដ្ឋខ្មែរឱ្យកាន់តែដឹងពីបញ្ហាសុខភាព ការការពារ ចំពោះការប្រឈម នឹងជំងឺផ្សេងៗ ហើយជាពិសេសពន្យល់ណែរនាំដល់ពលរដ្ឋឱ្យគួរយល់ ដឹងពីរបបអាហារ។ ជាពិសេសនោះ លោកស្រីនឹងត្រៀមកៀរគរស្ត្រីមេផ្ទះទូរទាំងប្រទេសកម្ពុជា ចូលរួមលើគម្រោងការវិនិយោគផលិតកាហ្វេ សុខភាពគិតគូដល់សង្គមកម្ពុជាមានប្រព័ន្ធសុខភាពល្អផងដែរ។
សូមបញ្ជាក់ផងដែរ ថ្លែងក្នុងពិធី ចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការរួម គ្នាលើការវិនិយោគផលិតកាហ្វេសុខភាព ឡាយហ្វ៍ កាហ្វេ បានឱ្យដឹងថា ឡាយហ្វ៍ កាហ្វេ (Life Coffee) ជាកាហ្វេសុខភាព មានក្លិនក្រអូបឈ្ងុយ ឆ្ងាញ់ជាប់ចិត្ត គ្មានជាតិស្តរ រសជាតិផ្អែមល្មម ចម្រាញ់ និងផ្សំបញ្ជូនគ្នា ពីផ្លែឈើជាច្រើនមុខ សម្បូរដោយវីតាមីនB1-B12 ដែលមនុស្សត្រូវការជាប្រចាំ៕srn.mara







