Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

Bay of Lights គ្រោង​បើក​សម្ពោធន៍​គម្រោង​Summer Bay Beach Club & Cabins៖ កន្លែង​សម្រាក​ដ៏​ស្ងប់ស្ងាត់​ជា​បេះដូង​នៃ​កម្ពុជា​

Views: 3

​ដោយៈ​ក្រុមហ៊ុន​/​ក្រុងព្រះសីហនុ​៖សូម​អញ្ជើញ​ផ្តល់​បទពិសោធន៍​ថ្មី​ដល់​រាងកាយ​របស់លោក​អ្នក​ដោ​យមក​លំហែរ​អារម្មណ៍​របស់​អ្នក​ឲ្យ​កាន់តែ​ប្រសើរឡើង​ជាមួយ​ទីកន្លែង​ដ៏​ល្អឥតខ្ចោះ​និង​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​ដែល​មិនអាច​ប្រៀបផ្ទឹម​បាន​នៅ​ទីតាំង​ដ៏​ប្រណិត​ដែល​ស្ថិតនៅ​ចំ​កណ្តាល​បេះដូង​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​ដ៏​ល្បី​បំផុត​នៅ​ប្រទេស​កម្ពុជា​។

Bay of Lights គឺជា​គម្រោង​អភិវឌ្ឍន៍​ប្រកបដោយ​សក្កា​នុព​ល និង​ប្រកបដោយ​ចក្ខុវិស័យ​ខ្ពស់បំផុត​មួយ​របស់​កម្ពុ​ជាមាន​សេចក្តីរំភើប​សូម​ប្រកាស​ជា​សាធារណៈ​នូវ​ពិធី​បើក​ដំណើរការ​ជា​ផ្លូវការ​នៃ​គម្រោង ដែល​ល្អ​ដាច់​គេ​មួយ​របស់ខ្លួន​គឺ Summer Bay Beach Club & Cabins នៅ​ថ្ងៃទី​៩ ខែ កញ្ញា ខាងមុខនេះ ដែលមាន​ទីតាំង​ស្ថិតនៅក្នុង​ខេត្ត​ព្រះសីហនុ​ដោយ​លោកអ្នក​អាច​ចំណាយ​ពេលវេលា​តិចជាង​ពីរ​ម៉ោង ដោយ​គ្រាន់តែ​ធ្វើដំណើរ​លើផ្លូវ​ល្បឿន​លឿន​។ Summer Bay Beach Club & Cabin​ត្រូវបាន​រចនា​ឡើង​ដើម្បី​បំពេ​បន្ថែម​នូវ​តម្រូវការ​ភ្ញៀវទេសចរ ដើម្បី​ធានាបាន​នូវ​ការ​ស្នាក់នៅ​ជាមួយនឹង​បទពិសោធន៍​ផ្ទាល់ខ្លួន​ដ៏​អស្ចារ្យ​និង​ផ្តល់ជូន​នូវ​ប្រណិត​ភាព​សម្រាប់​ភ្ញៀវទេសចរ​គ្រប់ៗ​រូប​។​

Summer Bay Beach Club & Cabins នឹង​ក្លាយជា​ក្លឹប​ឆ្នេរសមុទ្រ​កម្សាន្ត​ដំបូង​គេ​បង្អស់​មួយ សម្រាប់​ភ្ញៀវទេសចរ​ដែល​ចង់​ស្វែងរក​បរិយាកាស​ស្រស់ស្រាយ​បន្ធូរ​អារម្មណ៍​ពី​ជីវិត​ដ៏​មមាញឹក មក​ផ្លាស់ប្តូរ​ជាមួយនឹង​បទពិសោធន៍​ស្នាក់នៅ​ថ្មី​ដ៏​សម្បូរបែប​ប្រកបដោយ​ឯកជន​ភាព​និង​បង្កើន​ភាព​រីករាយ​ជាមួយ​ស្ថានភាព​គួរ​ឲ្យ​ស្ញប់​ស្ងែ​ង​ដ៏​អស្ចារ្យ​។

Summer Bay Beach Club & Cabins ជា​ផ្នែក​មួយ​នៃ​គម្រោង Bay of Lights និង ជា​ជម្រើស​នៃ​ទីកន្លែង​ស្នាក់នៅ​លំហែ​មួយ​ដែល​ប្រៀបដូចជា​ឋានសួគ៌​ក្រោម​មេឃ រួម​ជាមួយនឹង​ការកម្សាន្ត​ដែល​នាំមក​នូវ​ការ​ផ្សងព្រេង អមដោយ​សម្រស់​ធម្មជាតិ​ក្នុងប្រទេស​កម្ពុជា​។​

​ចាប់ពី​បរិវេណ​ស្នាក់នៅ​បែប​កាប៊ីន មាន​គ្រែ​មួយ នឹង​គ្រែ​ពីរ​ដ៏​កក់ក្ដៅ ជាមួយនឹង​ការ​ឌី​ហ្សា​ញ​ផ្នែក​ខាងក្នុង​ដ៏​ប្រណិត និង​មាន​ផាសុខភាព ព្រមទាំង​មាន​សកម្មភាព​កម្សាន្ត​ជាច្រើន​ដូចជា ទីកន្លែង​ប្រណាំង​រថយន្ត ជិះទូក​កៃ​យ៉ាក់ កន្លែង​ជិះ​កម្សាន្ត​ជាមួយ Reverse Bungee ដ៏​សម្បូរបែប​សម្រាប់​ភ្ញៀវទេសចរ​ដែល​មក​សម្រាក​លំហែរ​កម្សាន្ត​។​លើសពីនេះ​Summer Bay Beach Club &Cabins​នេះ​មាន​ភោជនីយដ្ឋាន​លំដាប់​កំពូល ដែល​ភ្ញៀវ ទេសចរ​អាច​រីករាយ​ជាមួយ​ម្ហូបអាហារ​ដ៏​ឈ្ងុយ​យ​ឆ្ងាញ់ និង​ស្រា​ក្រឡុក​ដែល​ផលិត​ដោយ​មេ​ចុងភៅ​មានបទពិសោធន៍ មាន​ជំនាញ​វិជ្ជាជីវៈ​ខ្ពស់ ការតុបតែង​យ៉ាង​ប្រណិត ផ្តល់ជូន​នូវ​បរិយាកាស​មួយ​ដ៏​រ៉ូ​មែន​ទិ​ក អមដោយ​ពន្លឺ​ភ្លើងទៀន យ៉ាង​ស្ងប់ស្ងាត់ និង​សុវត្ថិភាព​ខ្ពស់​។

​សកម្មភាព​ទាំងនេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​ក្នុង​ព្រឹត្តិការណ៍​បើក​ដំណើរការ​របស់ខ្លួន​ពេលនោះ​ដែរ Summer Bay Beach Club & Cabins សូម​ផ្តល់ជូន​នូវ​កញ្ចប់​ល្អ​បំផុត​ក្នុងតម្លៃ​ចាប់ពី​តម្លៃ​១៣៨​ដុល្លារ​អាមេរិក​ក្នុង​មួយ​យប់​។ ដោយ​រួមបញ្ចូល​ទាំង​ការ​ស្នាក់នៅ​ដ៏​ប្រណីត អាហារ​ពេលព្រឹក​សម្រាប់​មនុស្ស​ពីរ​នាក់ ចូលទៅ​កម្សាន្ត​លើ​សួន​ពោង​អណ្តែត​ទឹក បទពិសោធន៍​ជិះទូក​កៃ​យ៉ាក់​រយៈពេល​១៥​នាទី​សម្រាប់​មនុស្ស​ពីរ​នាក់ និង​បទ ពិសោធន៍​ការ​ជិះ​កម្សាន្ត​ជាមួយ Reverse Bungee មួយដង​សម្រាប់​មនុស្ស​ពីរ​នាក់​ផងដែរ​។​

The Summer Bay Beach Club & Cabins មិនមែន​ត្រឹមតែ​ជា​កន្លែង​ស្នាក់នៅ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ជា​បទពិសោធន៍​ថ្មី​មួយ​ដែល​ប្រៀបបាន​នឹង​ការ​ស្នាក់​នៅក្នុង​ឋានសួគ៌ និង​ជា​បេះដូង​នៃ​ប្រទេស​កម្ពុជា​។ លោកអ្នក​អាច​ទំនាក់ទំនង​កក់​កន្លែង​ស្នាក់នៅ​ឥឡូវនេះ​បាន​ហើយ សម្រាប់​ការស្វែងយល់​ពី​ពិភព​នៃ​ការ​តំបន់​សំរាក​លំហែកាយ អមដោយ​ធម្មជាតិ​ដ៏​ស្រស់បំព្រង​ភ្លាមៗ​ដោយ​គ្រាន់តែ​លោកអ្នក​ទំនាក់ទំនង លេខ​ទូរស័ព្ទ​មកកាន់​ក្រុមការងារ​យើងខ្ញុំ​ប៉ុណ្ណោះ សម្រាប់​កក់​ទុកជា​ផ្លូវការ​នៅ​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ ២០២៣ ដែលមាន​លេខ +855 87 930 196 ឬ​ចូលទៅ​កាន់ Facebook Page: https://www.facebook.com/beachcluberesort ឬ​គេហទំព័រ​របស់​យើង https://bayoflights-entertainment.com/

​អំពី Bay of Lights
Bay of Lights គឺជា​គម្រោង​អភិវឌ្ឍន៍​លំដាប់​ពិភពលោក​ដែលមាន​តម្លៃ ១៦​ពាន់​លាន​ដុល្លារ​អាមេរិក​ដែល​ត្រូវបាន​បំផុសគំនិត​ដោយ​ស្ថាបនិក​ទីប្រជុំជន​ប្រកបដោយ​និរន្តរភាព​នៅលើ​ដែនដី​នៃ​ឈូង​សមុទ្រ រាម​។ តាមរយៈ​ការប្តេជ្ញាចិត្ត​ចំពោះ​គោលការណ៍​និរន្តរភាព និង​ការផ្តល់ជូន​នូវ​បទពិសោធន៍​នៃ​ការ​រស់នៅក្នុង​ទីក្រុង​ដ៏​ឆ្នើម Bay of Lights ក្នុងការ​ស្វែងរក​ការរួមចំណែក​ដល់​វឌ្ឍនភាព​យូរអង្វែង និង​ការរីកចម្រើន​នៃ​ទីក្រុង​ឆ្នេរសមុទ្រ​ក្រុងព្រះសីហនុ ដោយ​បង្កើត​សហគមន៍​ទីតាំង​ស្នាក់នៅ​ដ៏​ទាក់ទាញ និង​រស់​រវើក សម្រាប់​លោកអ្នក​៕Ph


Post navigation