ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​មាន​ប្រជាប្រិយភាព ដែលជា​ច្រើន​ឆ្នាំ កន្លងមកនេះ មាន​មហាជន​ស្គាល់ និង​ចាំ​មុខ​នាង គឺ​កញ្ញា ពេជ្រ អា​វី​ហ្សា បើទោះបីជា​ពេលនេះ នាង​មិនសូវមាន​ការងារ​សិល្បៈ និង​ចូលរួម​កម្មវិធី​កម្សាន្ត​ច្រើន ដូច​មុន ក៏ពិតមែន ប៉ុន្តែ​សម្រាប់​សកម្មភាព​នៅ​ខាងក្រៅ​វិញ នាង​នៅតែ​ជា​ស្រី​ស្អាត ពូកែ​រៀបចំខ្លួន ជាពិសេស​នាង បាន​បង្អួត​សម្រស់​សិច​ស៊ី របស់​នាង ដើម្បី​ទាក់ទាញ​អ្នកគាំទ្រ​ចំពោះ​នាង​ថែមទៀត​។

នៅ​ខាងក្រៅ ទៅ​ផ្សារ ទៅ​ដើរលេង ទៅ​ហាត់ប្រាណ ទៅ​កន្លែង​ធម្មតាៗ ក៏ដោយ សម្រាប់ ពេជ្រ អា​វី​ហ្សា គឺជា​នារី​ម្នាក់ ចេះ​រៀបចំខ្លួន និង តុ​ប​តែ​ខ្លួន​ជា​ស្រី​ស្អាត​ជាប់​ជានិច្ច និង​ឆ្លៀត បង្អួត​សម្រស់​តិចៗ​របស់​នាង អង្រួន​ដល់​បេះដូង​អ្នកគាំទ្រ​របស់​នាង មិន​ថា លើ​បណ្តាញ​សង្គម និង​លើ​សារព័ត៌មាន​ឡើយ​។

ខណៈ​ស្ថានភាព​វិបត្តិ​ជម្ងឺ​កូ​វីដ ១៩ បាន​ដល់​ប៉ះពាល់​ដល់​វិស័យ​សិល្បៈ ដូចគ្នា​ដែរនោះ កញ្ញា ពេជ្រ អា​វី​ហ្សា នៅតែ​ជាតា​រា​សម្តែង​ល្បី និង​ប្រជាប្រិយ​ភាពខ្លាំង ឈរលើ​តំណែង​តារា​សិច​ស៊ី នាំមុខគេ​ម្នាក់ ក្នុងចំណោម​តារា​ស្រី​ជាច្រើន​ផ្សេងទៀត​។ បើ​និយាយ​ពី​សកម្មភាព​ចេញទៅ ក្រៅ​ម្តងៗ​របស់​នាង​វិញ ត្រូវបាន​អ្នកគាំទ្រ និង​ជាពិសេស​បុរសៗ នាំ​ចុច​ដាក់​បេះដូង ពេញចិត្ត លើ​រូបថត​ហ្វេ​ស​ប៊ុ​ក​របស់​នាង ដែល​បង្ហោះ​ម្តងៗ ពិតជា​ស្អាត​ទាក់ទាញ​អ្នកមើល​។

កញ្ញា ពេជ្រ អា​វី​ហ្សា បាន​ប្រាប់​រស្មី​កម្ពុជា កាលពី​ថ្ងៃទី​២ ខែកក្កដា ឆ្នាំ​២០២០​ថា តាំងពី​ជំងឺ​កូ​វីដ ១៩ បាន​ផ្ទុះ​មក​នោះ បាន​ប៉ះពាល់​ការងារ​ថត និង សម្តែង​ជាច្រើន​របស់​នាង​រហូត​មួយរយៈ នេះ នៅតែ​ផ្ទះ និង​ទំនេរ​ភាគច្រើន​។ ការងារ​សិល្បៈ​គ្រប់បែបយ៉ាង គឺមាន​តិច សម្រាប់​នាង ធ្វើ​មិន​ដូច​នោះឡើយ​។ នាង​សង្ឃឹមថា អ្វីៗ នឹង​ល្អប្រសើរ​ឡើងវិញ ឆាប់ៗ​នេះ​។
​ ​
​តារា​ស្រី សម្បុរ ស ដូច​បណ្តូលចេក​រូបនេះ បាន​និយាយថា បើ​រូបថត​ស្អាត​និង​ថ្មីៗ​នេះ​វិញ នាង​មិនទាន់​ចេញ​ថត ឬ​ចេញ​សកម្មភាព​សិល្បៈ​អ្វី​ថ្មី​ឡើយ ដោយសារ​ស្ងាត់​ការងារ និង​កូ​វិដ ១៩​នេះ​ផង​។ សកម្មភាព​រាល់ថ្ងៃនេះ នាង​គ្រាន់តែ​ថត​លេងៗ តាម​ទូរស័ព្ទដៃ​ប៉ុណ្ណោះ ។ នាង​ក៏​សូម​អរគុណ​ដល់​អ្នកគាំទ្រ​តាមដាន និង​តែង​សរសើរ​នាង​រហូតមក​។

សូមបញ្ជាក់ថា កញ្ញា ពេជ្រ អា​វី​ហ្សា ជា​តារា​ស្រី​ស្អាត​ទទួល​ការចាប់អារម្មណ៍​ជាខ្លាំង​ទាំង​លើ បណ្តាញ​សង្គម និង​ក្នុង​វិស័យ​សិល្បៈ​។ គ្រាន់តែ​ថតរូប​លេងៗ បញ្ចេញ​ដើមទ្រូង​សាច់​ទ្រលុក ទ្រលន់​តិចៗ​សោះ បែរជា​ផ្ទុះ​ការពេញចិត្ត​និង​ចាប់អារម្មណ៍​យ៉ាងខ្លាំង​ផងដែរ​។ កញ្ញា ពេជ្រ អា​វី​ហ្សា ក៏​ជា​តារា​ស្រី​ម្នាក់ មានចិត្ត​សប្បុរ​ធម៌ បាន​ចំណាយ​ថវិកា​ផ្ទាល់ ចំនួន​១០០​ដុល្លារ ជូន​ដល់​រាជរដ្ឋាភិបាល ក្នុង​យុទ្ធនាការ​ទប់ស្កាត់​ជំងឺ​រាតត្បាត​កូ​វីដ ១៩ ។
​ ​
​ដោយឡែក កាលពី​ខែមីនា កន្លងមក​ថ្មីៗ​នេះ នាង​ត្រឡប់មក​ចាប់​ដៃគូ​ជាមួយ​តារា​ប្រុស លោក អេ​ន​ឌី វិញ ដោយ​ថតរូប​គូស្នេហ៍ ជាមួយគ្នា​ល្អូកល្អិន ហើយ​បាន​ថត​សម្តែង​បទ​ចម្រៀង ជាមួយគ្នា ដែលមាន​ចំណងជើង​ថា “​ស្នេហា​ក្នុង​សុបិន​” ៕ ដោយ​៖ បូ​រិ​ន​