Cambodia

ពេញវ័យជំទង់ បើនៅតែទម្លាប់ញ៉ាំបែបនេះទៀត អាចប៉ះពាល់ដល់សុខភាព និងខួរក្បាល

អាហារ​សុខភាព សំដៅ​លើ​អាហារ​ចម្រុះ​​មុខ មាន​ទាំង​ត្រី សាច់ ស៊ុត បន្លែ និងផ្លែឈើ បាន​ផ្តល់​នូវ​ប្រភព​ជីវជាតិ​គ្រប់គ្រាន់​សម្រាប់​ការ​លូតលាស់​រាងកាយ​ និងបញ្ញា។ ផ្ទុយ​ទៅ​អាហារ​ប្រភេទ​នេះ​មិន​ពេញ​និយម​សម្រាប់​វ័យ​ជំទង់​ឡើយ ពួក​គេ​ចូល​ចិត្ត​តែ​សាច់ អាហារ​បំពង ពពួក Fast food ភេសជ្ជៈ​កំប៉ុង​ផ្អែមៗ​ទៅ​វិញ។

បើ​តាម​ការ​លើក​ឡើង​របស់​លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ទូទៅ ចាន់ ស៊ីណេត ទោះ​បី​ការ​ញ៉ាំសាច់ អាហារ​បំពង ជា​រសនិយម​នៃ​ការ​ញ៉ាំ​របស់​វ័យ​ជំទង់​ក៏​ពិតមែន តែ​ចាំបាច់​តែ​កែ​ប្រែ បើ​នៅ​តែ​ទម្លាប់​បែប​នេះ​ទៀត​អាច​នឹង​ប៉ះពាល់​ដល់​សុខភាព ខួរក្បាល​មិន​សូវ​សកម្ម។ លោក​វេជ្ជបណ្ឌិត​ថា ការ​ញ៉ាំ​របប​អាហារ​នោះ​មិន​ជួយ​អ្វី​ច្រើន​ដល់​វ័យ​ជំទង់​ទេ ក្រៅ​ឆ្ងាញ់​មាត់​នោះ ឯ​ផល​ប៉ះពាល់ចំពោះសុខភាព​វិញមានច្រើនយ៉ាង ហើយ​អាច​កើត​ឡើង​ក្នុង​រយៈពេលខ្លី និង​វែង។

ចំពោះ​លោក​វេជ្ជបណ្ឌិត ញឹប អង្គាបុស្ស នាយក​មន្ទីរពេទ្យ​កុមារជាតិ វិញ​បាន​លើក​ឡើង​ដូចគ្នា​ថា ពពួក​អាហារ​ផ្អែមៗ អាហារ​សម្បូរ​ខ្លាញ់ Fast Food ញ៉ាំ​ទៅ​ធ្វើ​ឲ្យ​ក្មេង​ធាត់​លឿន កាលណា​ក្មេង​ធាត់​ខ្លាំង ទៅ​ជា​លើស​ទម្ងន់​មិន​ល្អ​នោះ​ទេ អាច​មាន​ជំងឺ​ប្រចាំ​កាយ​មួយ​ចំនួន ក្មេង​ដែល​លើស​ទម្ងន់​ខ្លាំង ឯ​ចាស់​ទៅ ងាយ​នឹង​មាន​ជំងឺ​លើស​ជាតិ​ខ្លាញ់ ធាត់ លើសឈាម ទឹកនោម​ផ្អែម មាន​បញ្ហា​តម្រង​នោម បញ្ហា​បេះដូង សរសៃឈាម​ជាដើម។

ផ្ទុយ​ទៅ​វិញ វ័យ​ជំទង់​ញ៉ាំ​អាហារ​បាន​ចម្រុះ​មុខ បន្ថែម​នូវ​ពពួកថ្នាំ​វីតាមីន​ផ្សេងៗ ទម្លាប់​ហាត់​ប្រាណ​ទៀត​នោះ រាង​កាយ​នឹង​ស្វាហាប់ ទទួល​បាន​នូវ​ពពួក​ប្រូតេអ៊ីន កាបូអ៊ីដ្រាត ជាតិខ្លាញ់ ជាតិទឹក វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​មុខ ដែល​ទាំង​អស់​នោះ​ល្អ​ចំពោះ​សុខភាព​រាងកាយ និង​បញ្ញា​ស្មារតី មិន​មាន​ឧបសគ្គ​ដល់​ការ​សិក្សា​រៀនសូត្រ៕

អត្ថបទផ្ដល់សិទ្ធិដោយ៖ Hellokrupet

សូមចុចអាន៖ កុំស្តាយ! ប្រើខ្លាញ់​ ឬប្រេងសល់ដដែលៗទៅចម្អិនអាហារ គ្រោះថ្នាក់សុខភាពខ្លាំងណាស់

សូមចុចអាន៖ អាហារ ៦ ប្រភេទ​បំពេញវីតាមីន a និង​រូបត្ថម្ភ​នៃ​សារជាតិ retinol ដល់​រាង​កាយ

Football news:

Suarez - Messi: I will Always be grateful for what kind of person you are, because everyone knows what kind of player you are
Son of Rory Delap (Yes, the one who threw outs) already scores for Manchester City
Gian Piero Gasperini: Iličić asked about the Beginning of: What does he have that I don't?. I replied:
Alvaro Morata: a lot of forwards score 30-40 goals, but they don't win anything. I'm used to taking trophies
AC Milan are in talks with Tottenham to transfer Aurier
PSG are in talks with Chelsea about Ruediger's transfer
Gasperini on Serie A: Atalanta can't start the season with the goal of winning the scudetto, otherwise we will be lost