Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភាពយន្តខ្នាតធំ D&D ចាក់បញ្ចាំង នៅគ្រប់រោងភាពយន្ត

Views: 2

ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញ៖ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ មុននេះ នៅរោងភាពយន្ត Major Cineplex by Smart Aeon Mall Sen Sok បានធ្វើពិធីសម្ភោធជាផ្លូវការ Pre-screening ដើម្បីចាក់បញ្ចាំង ភាពយន្តខ្នាតធំ របស់ Hollywood នៅក្នុង Hall IMAX គឺរឿង « Dungeons & Dragons: Hornor Among Thieves » ដែលជាភាពយន្តខ្នាតធំ ផលិតដោយក្រុមហ៊ុន Paramount។

D&D គឺជាប្រភេទរឿងបច្ចេកវិទ្យា សីល៍សាស្ត្របែបទំនើប ដកស្រង់ចេញពីហ្គេម មួយប្រភេទ ត្រូវបានគេដឹងថា បង្កើតឡើង តាំងពីកំឡុងឆ្នាំ ១៩៩៨ មកម៉្លេះ ។ សាច់រឿងទាំងមូល មានគ្រប់រសជាតិ ទាំងបែបផ្សងព្រេង សាហាវ រន្ធត់ ញ័ប់ញ័រ រួមទាំងលាយឡំនឹងឈុតឆាកកំប្លែង និង ឈុតឆាកប្រយុទ្ធ បែបសីល៍សាស្ត្រដ៏ អស្ចារ្យ រួមផ្សំជាមួយនឹងតួអង្គសម្ដែង ដែលពោរពេញទៅដោយសមត្ថភាព ប៉ិនប្រសព្វ ក្នុងការប្រយុទ្ធ យ៉ាងរស់រវើក ពិសេសនោះ គឺបច្ចេកទេសនៃការកាត់ត ឈុតឆាកនីមួយៗ ពីមួយប្លង់ទៅមួយប្លង់ ប្លែកច្បាស់ ត្រជាក់ភ្នែក ធ្វើឱ្យសាច់រឿង ទាំងមូល មានភាពអស្ចារ្យ និងកាន់តែជក់ចិត្តដិតអារម្មណ៍ តាំងពីដើមរហូត ដល់ចប់។

គួរបញ្ជាក់ផងដែរថា រឿង « Dungeons & Dragons: Hornor Among Thieves » (D&D) នេះផងដែរនឹងធ្វើការចាក់បញ្ចាំង នៅក្នុងរោងភាពយន្ត Major Cineplex by Smart ចាប់ពីថ្ងៃទី ៣០ ខែ មីនា ២០២៣ តទៅ ។

ទស្សនិកជនទាំងអស់គ្នា ក៏អាចទៅទិញសំបុត្រ នៅគ្រប់សាខារោងភាពយន្ត Legen ក៏ដូចជាសាខារោងភាពយន្ត Major ឬធ្វើការកក់សំបុត្រទស្សនាតាម Mobile App «MajorKh» បានចាប់ពីថ្ងៃនេះតទៅ៕ V / N

Post navigation