Views: 10
ប្រែសម្រួលៈបំណង(THE NATION/ASIA NEWS NETWORK)៖ថៃខាងជើងកំពុងជួបការបំពុលខ្វល់អាកាសដ៏អាក្រក់បំផុតក្នុងលោកកាលពីថ្ងៃចន្ទទី២៧មីនា ដោយខេត្តឈៀង ម៉ៃ (Chiang Mai)ត្រូវគេវាស់ឃើញធូលីPM2.5ឡើងដល់២៨៧មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប(ត្រីគុណ) ហើយខេត្តឈៀងរ៉ៃ (Chiang Rai)ក្បែរខាងឡើងដល់ទៅ៥៤២មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប គឺខ្ពស់ជាងកំរិតល្អសំរាប់សុខភាពដល់ទៅ១១ដង។
កំរិតល្អធូលីPM2.5មានសុវត្ថិភាពរបស់ថៃ គឺ៥០មីក្រូក្រាមក្នុងខ្យល់មួយម៉ែត្រគូប។
ប្រជាជននៅស្រុកមែសាយ(Mae Sai)មានផែនការជួបជុំធ្វើការតវ៉ាមួយនៅការិយាល័យស្រុកនៅថ្ងៃចន្ទ ដោយទាមទារអោយអាជ្ញាធរចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយការបំពុលខ្យល់អាកាស។
ដោយមិនរាប់បញ្ចូលខេត្តឈៀងរ៉ៃ ក្រុង/ខេត្តឈៀងម៉ៃត្រូវបានចាត់ទុកជាទីក្រុងបំពុលខ្យល់អាកាសបំផុតនៅក្នុងលោកនៅលើសន្ទស្សន៍ខ្យល់អាកាសសកលIQAir ។
រូបភាពផ្កាយរណបបន្តបង្ហាញទីចំណុចក្តៅរាប់រយចេញពីការឆេះឬដុតព្រៃនៅទូទាំងភាគខាងជើងថៃជាប់ព្រំដែននិងនៅម្ខាងព្រំដែននៅក្នុងទឹកដីមីយ៉ាន់ម៉ានិងឡាវ។ការបង្ក្រាបលើការដុតរានព្រៃយកដីដាំដណាំទទួលបានផលតិចតួច ។
នៅឈៀងរ៉ៃ កំរិតPM2.5នៅស្រុកមឿងមានចំនួន២៣២មីក្រូក្រាម តែនៅក្នុងស្រុកមែសាយជាប់ព្រំដែនមីយ៉ាន់ម៉ា ត្រូវគេវាស់ឃើញ៥៤២មីក្រូក្រាម គឺលើសកំរិតមានសុវត្ថិភាពដល់ទៅជិត១១ដង។
ខ្យល់អាកាសកខ្វក់ឬផ្សែងអ័ព្ទបានកាត់បន្ថយការមើ់លឃើញមកនៅត្រឹមចម្ងាយជិតៗនិងនាំអោយមានសេចក្តីរាយការណ៍កាន់តែច្រើនអំពីការក្រហាយហើមភ្នែកឈួលច្រមុះព្រមទាំងបញ្ហាដង្ហើមក្នុងចំណោមប្រជាជនក្នុងមូលដ្ឋាន។បណ្តាទីភ្នាក់ងារនិងអ្នកស្ម័គ្រចិត្តកំពុងផ្តោតលើការបាញ់ទឹកនិងពន្លត់ភ្លើងព្រៃដើម្បីកាត់បន្ថយផ្សែងអ័ព្ទនិងល្អងធូលីក្នុងខ្យល់៕


ខេត្តឈៀង ម៉ៃ នៅរក្សាលើក្បាលបញ្ជីជាទីក្រុងមានខ្យល់អាកាសបំផុតឬកខ្វក់បំផុតលើលោក