Cambodia

ភាគខាងត្បូង​លើ​ប្រទេស​កម្ពុជា​ថ្ងៃនេះ​មាន​ភ្លៀង​ច្រើនជាង​ពីថ្ងៃ​ម្សិលមិញ​

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈចាប់ពី​ពេល​រសៀល​រហូតដល់​យប់​ថ្ងៃនេះ​(២១​វិច្ឆិកា​)​ភ្លៀង​ធ្លាក់​រាយប៉ាយ​នៅ​តំបន់​ទំនាប​ប៉ែក​ខាងកើត​និង​ខាងត្បូង​នៃ​ប្រទេស​កម្ពុជា មាន​បរិមាណ​ច្រើនជាង​កាលពី​ថ្ងៃ​ម្សិលមិញ ។​ភ្លៀង​បាន​រុញ​រហូតដល់​ភាគ​ពាយព្យ​នៃ ប្រទេស​តែមាន​បរិមាណ មិន​ច្រើន​ដូច​នៅ​ប៉ែក​ខាងត្បូង​នោះទេ ។ នេះ​បើតាម​លោក​ចាន់ យុ​ត្ថា អ្នក នាំ ពាក្យ​និង​ជា រដ្ឋ លេខា​ធិ ការ​ក្រសួង​ធនធានទឹក​និង ឧ តុ​និយម បាន​ប្រាប់​ឱ្យ​រស្មី កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី ២១​ខែវិច្ឆិកា​ឆ្នាំ​២០២០​។​


អ្នកនាំពាក្យ​ក្រសួង​ជំនាញ​បាន​បញ្ជាក់ថា ភ្លៀង​នេះ​កើតឡើង​ដោ យ​សារ​ឥទ្ធិពល​ម៉ាស​ខ្យល់​ក្តៅ​រុញ​មកពី​សមុទ្រ​ប៉ា ស៊ី​ហ្វិ​ក​កាត់​លើ​សមុទ្រ​ចិន​ខាងត្បូង​រួម ជាមួយ នឹង​បាតុភូត​ផ្សេងៗ​។​បរិមាណ​ទឹកភ្លៀង​ធ្លាក់​អាច​ដល់​ក្នុង​កម្រិត​ពី​មធ្យម​ទៅ​បង្គួរ តែ​មិនមាន​ខ្យល់​បក់បោក​កើតឡើង​ខ្លាំង​ទេ​ដោយនៅ​ភាគខាងត្បូង​រុញ​កាត់​លើ​ប្រទេស​វៀតណាម​និង ឯ​នៅ​ភាគ​ពាយព្យ​រុញ​មកពី​ខាង​សមុទ្រ​កោះកុង​។ ប៉ុន្តែ​វា​នឹង​អស់​ទៅវិញ​នៅ​ថ្ងៃទី​២២​ខែវិច្ឆិកា​បើ​នៅមាន​ភ្លៀង​ក៏​មិន​ច្រើន​ដែរ​។​
លោក​ចាន់​យុ​ត្ថា​បានឱ្យដឹង​ទៀតថា​ភ្លៀង​រដូវវស្សា​នៅ​ប៉ែក​ខាងជើង​លើ​ប្រទេស​កម្ពុជា​បាន​ថមថយ​ហើយ​តែ​រដូវវស្សា​នៅ​មិនទាន់​ផុត​ទេ​។​ភ្លៀង​មាននៅ​ច្រើនតែ​លើ​ប៉ែក​ខាងត្បូង​ប្រទេស​។​ឯអាកាស​ធាតុ​ត្រជាក់​ដល់រ​ងារ​ក៏​មិនទាន់​មកដល់​ដែរ​។​ពី​ពេលនេះ​រហូតដល់​ដាច់​ខែវិច្ឆិកា ដោយសារ​ស្ថានភាព​អាកាសធាតុ​នៅពេលនេះ​មានការ​ប្រែប្រួល​ខ្លាំង​នៅក្នុង​តំបន់​និង​ក៏ដូចជា​នៅក្នុង​ប្រទេស កម្ពុជា​៕​សរន​

Football news:

Rangnick refused to take charge of Chelsea on an Interim basis
Bruno on van de Beke: I would not be happy if I was in Donny's position
Another quarter of an inch and I'd have lost an eye. Middlesbrough player Fry was kicked in the face, the referee did not give a penalty
Mueller congratulated Brady, who reached his 10th Super Bowl at the age of 43: You are a hero and an inspiration!
Neville compared Liverpool to Coventry after Manchester United's win. Probably because of the color of the uniform
Vladimir Gazzaev held the first training session with Siena
Alessandro Costacurta: Inter are the favourites for both the Milan derby and the Scudetto