Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភាគខាងត្បូង​ថៃ​ដ៏​រំជើបរំជួល​រង​ការដុត​បំផ្លាញ​និង​បំផ្ទុះ​គ្រាប់បែក​

Views: 1

​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​១៧​សីហា​ថា រលក​នៃ​ការដុត​បំផ្លាញ​និង​បំផ្ទុះ​គ្រាប់បែក​កាលពី​រំលង​អធ្រាត​ថ្ងៃ​អង្គារបាន​កើតមាន​នៅ​បណ្តា​ខេត្ត​ភាគខាងត្បូង​ថៃ ដែល​អស់​ពេល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ​ជា​កន្លែង​បះបោរ​បំបែក​ទឹកដី​របស់​ជន​អ៊ីស្លាម​យ៉ាងសកម្ម​។​

​យ៉ាងហោច​ណាស់​ការវាយប្រហា​រ​បែប​ដុតបំផ្លាញ​និង​បំផ្ទុះ​គ្រាប់​តូចៗ​ចំនួន​១៧​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ខេត្ត​ប៉ា​តានី ខេត្ត​ណារ៉ាត​ធី​វ៉ាត និង​ខេត្ត​យ៉ាឡា​ដែល​ជា​បណ្តា​ខេត្ត​ចុង​ខាងត្បូង​ជាប់​​នឹង​ព្រំដែន​ម៉ាឡេស៊ី ។​ការវាយប្រហារ​ភាគច្រើន​នៅ​តាម​ហាង​ទំនិញ និង​ស្ថានីយ​ចាក់​ហ្គាស ដោយ​បណ្តាលអោយ​របួស​ជន​ស៊ីវិល​បីនាក់​។​

​មិនទាន់​មាន​ក្រុម​ណាមួយ​ចេញ​មក​អះអាង​ទទួលខុសត្រូវ​នៅ​ឡើយ​ទេ​។​

​សូមបញ្ជាក់​ថា មនុស្ស​ជាង​៧.៣០០​នាក់​ត្រូវបាន​សម្លាប់​ចាប់តាំងពី​ការបះបោរ​ផ្ទុះឡើង​នៅ​ឆ្នាំ​២០០៤​នៅក្នុង​ខេត្ត​ទាំង​បី ​ដែលមាន​អ្នក​កាន់​សាសនា​អ៊ីស្លាម​រស់នៅ​ភាគច្រើន​។​ការវាយប្រហារ​ក៏​កើត​​មាន​នៅក្នុង​ខេត្ត​សុង​ក្លា​ក្បែរ​នោះ​ដែរ​។​

​ពួក​អ្នកស្រុក​អ៊ីស្លាម​ជា​យូរ​មក​ហើយ​បាន​ចោទប្រកាន់រដ្ឋាភិបាលកណ្តាលនៅបាងកកថា​​ប្រព្រឹត្ត​លើពួកគេដូចជា​ពលរដ្ឋ​ថ្នាក់​ទី​ពីរ​នៅក្នុង​ប្រទេស​ថៃ​ដែលមាន​អ្នក​កាន់​សាសនា​ព្រះពុទ្ធភាគច្រើន និង​ចលនា​ផ្តាច់ខ្លួន​មួយចំនួន​​បានធ្វើ​សកម្មភាពវាយប្រហាររំលេចបុព្វហេតុរបស់គេ​យូរៗ​ម្តង​អស់​រាប់​ទសវត្សរ៍​មក​ហើយ​។

​ការវាយប្រហារ​នេះ​ជា​ព្រឹត្តិការណ៍​លេចធ្លោ​មួយ​ចាប់តាំងពី​ខែ​មេសា នៅពេល​រដ្ឋាភិបាល​ថៃ​និង​ចលនា​បះបោរ​BRN បាន​យល់ព្រម​បញ្ឈប់​អំពើ​ល​ហិង្សា​ក្នុងអំឡុងពេល​បុណ្យ​រ៉ា​ម៉ា​ដន​នៃ​អ្នក​កាន់​សាសនា​​អ៊ីស្លាម​។​នៅក្នុង​អំពើ​ហិង្សា​ដទៃ​ទៀត​ចាប់តាំងពី​ពេលនោះ អ្នកជំនាញ​ដោះ​គ្រាន់​នៅក្នុង​កងទ័ព​ថៃ​ពីរ​នាក់​ត្រូវបាន​សម្លាប់​ដោយ​ការផ្ទុះ​គ្រាប់​នៅពេល​ក្រោយមក​ទៀត​នៅក្នុង​ខែ​មេសា​នោះ​។​

​អ្នកនាំពាក្យ​យោធា​ថៃ​បាន​និយាយថា ជន​វាយប្រហារ​កាលពី​យប់​ថ្ងៃ​អង្គារ​បាន​ស្លៀក​ជា​ស្ត្រី ដោយ​ប្រើ​ទោចក្រយានយន្ត​និង​ក្នុងករណី​ជាច្រើន​ប្រើ​គ្រាប់បែក​សាំង ដោយ​គប់​វា​ចូល​គោលដៅ​។​«​វា​បង្ហាញ​ច្បា​​ស់ថា ពួក​បះបោរ​នៅ​ប្រើ​អំពើហិង្សា​លើ​ប្រជាជន បំផ្លាញ​ជំនឿ​ចិត្ត​លើ​សេដ្ឋកិច្ច បង្ក​ភាពមិនប្រាកដប្រជា​និង​បំផ្លាញ​ប្រព័ន្ធ​រដ្ឋាភិបាល​»​។​

​ក្រុម​បះបោរ​ជាច្រើន​នៅ​ភាគខាងត្បូង​ថៃ​មិន​បាន​ចេញ​ការទាមទារ​រួមគ្នា​ជាក់លាក់​ណាមួយ​ទេ​។​ពួកគេ​ជា​ក្រុម​ស្រមោល បូករួម​ពួក​បំបែក​ខ្លួន​និង​ជន​សកម្មប្រយុទ្ធ​ក្មេងៗ​។​គោលដៅ​របស់​គេ​មាន​ចាប់​តាំ​​ង​ពី​ស្វ័យភាព​ធំ​ឡើង​ដល់​ឯករាជ្យភាព តែ​មាន​សញ្ញា​តិចតួច​ណាស់​ថា​ពួកគេ​មាន​ទំនាក់ទំនង​ជាមួយ​ពួក​សកម្មប្រយុទ្ធ​ជី​ហាដ​នៅក្នុង​ប្រទេស​អាស៊ី​អាគ្នេយ៍​ដទៃទៀត ដូចជា​នៅ​ឥណ្ឌូនេស៊ី​និង​ហ្វីលីពីន​។​

​កិច្ចពិភាក្សា​សន្តិភាព​ត្រូវបាន​រៀបចំ​ធ្វើ​ជា​ហូរហែរ​អស់​រាប់​ឆ្នាំ​មក​ហើយ​រវាង​មន្ត្រី​ថៃ​និង​ក្រុម​ម៉ា​រ៉ា ប៉ា​តានី​(Mara Patani)​ជា​ក្រុម​តំណាង​អោយ​ក្រុម​បះបោរ​ជាច្រើន​ក្រោម​ការសម្របសម្រួល​របស់​​រដ្ឋាភិបាល​ម៉ាឡេស៊ី តែ​មិនបាន​សំរេច​កិច្ចព្រមព្រៀង​ធំដុំ​ណាមួយ​ទេ​៕

​យ៉ាងហោច​ណាស់​ការវាយប្រហា​រ​បែប​ដុតបំផ្លាញ​និង​បំផ្ទុះ​គ្រាប់​តូចៗ​ចំនួន​១៧​បាន​កើត​ឡើង​កាលពី​យប់​ថ្ងៃ​អង្គារ​នៅ​ខេត្ត​ប៉ា​តានី ខេត្ត​ណារ៉ាត​ធី​វ៉ាត និង​ខេត្ត​យ៉ាឡា រួម​ទាំង​ខេត្ត​សុង​ក្លា​

Post navigation