Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភេ​សមុទ្រ​២.៥០០​ក្បាល​ងាប់​នៅ​ឆ្នេរសមុទ្រ​រុស្ស៊ី​

Views: 2

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុមមន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ទី​៤​ធ្នូ​ថា ភេ​សមុទ្រ​ប្រហែល ២.៥០០ ក្បាល​ត្រូវបាន​ប្រទះ​ឃើញ​ងាប់​នៅលើ​ឆ្នេរសមុទ្រ​កាស​ព្យ៉ា​ន (Caspian)​ភាគ​ខាង​​ត្បូង​នៃ​ប្រទេស​រុស្ស៊ី​។​

​អាជ្ញាធរ​នៅក្នុង​ខេត្ត​ដា​ជេ​ស្ថាន (Dagestan) របស់​រុស្ស៊ី​បាន​និយាយថា គេ​មិន​ច្បាស់​ថា​ហេតុអ្វី​បានជា​មាន​ការ​ងាប់​ដ៏​ធំ​បែប​នេះ​កើត​ឡើង​នោះ​ទេ ប៉ុន្តែ​វា​ទំនងជា​ដោយសារ​មូលហេតុ​ធម្មជាតិ​។​

​មន្ត្រី​ក្នុង​តំបន់​បាន​រាយការណ៍​កាលពី​ថ្ងៃ​សៅ​រ៍ថា ភេ​ងាប់​ចំនួន ៧០០​ក្បាល​ត្រូវបាន​រកឃើញ​នៅលើ​ឆ្នេរសមុទ្រ​ប៉ុន្តែ​មន្ទីរ​ធនធានធម្មជាតិ​និង​បរិស្ថាន​របស់​ខេត្ត​ដា​ជេ​ស្ថាន​ក្រោយមក​បាន​កែ​តួលេខ​​នេះ​ទៅ​ប្រហែល ២.៥០០ ក្បាល​។​

​លោក ហ្សួ ហ្គាពី​ហ្សូ​វ (Zaur Gapizov) ប្រធាន​មជ្ឈមណ្ឌល​ការពារ​បរិស្ថាន​កាស​ព្យ៉ា​ន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា ភេ​ទំនងជា​ងាប់​កាលពី​ពីរ​បី​សប្តាហ៍​មុន​។ លោក​បាន​បន្ថែមថា គ្មាន​សញ្ញា​ណាមួយ​ដែល​ថា​ពួក​វា​ត្រូវបាន​សម្លាប់​ឬ​ជាប់​សំណាញ់​នេសាទ​នោះទេ​។​

​អ្នកជំនាញ​នៃ​ទីភ្នាក់ងារ​នេសាទ​សហព័ន្ធ​និង​រដ្ឋ​អាជ្ញា​បាន​ត្រួតពិនិត្យ​ឆ្នេរសមុទ្រ និង​ប្រមូល​ទិន្នន័យ​សម្រាប់​ការស្រាវជ្រាវ​នៅ​មន្ទីរពិសោធន៍ ដែល​មិន​បាន​រកឃើញ​ការបំពុល​ណាមួយ​ភ្លាមៗ​នោះទេ​។​

​ឧបទ្ទវហេតុ​មុនៗ​នៃ​ការងាប់​ភេ​ទ្រង់ទ្រាយ​ធំ​ត្រូវបាន​សន្មត​ថា​ជា​មូលហេតុ​ធម្មជាតិ​។ ដា​ជេ​ស្ថាន ដែល​មាន​ឆ្នេរ​កាស​ព្យ៉ា​ន​វែង​ជាង​គេ​បាន​រាយការណ៍​ថា​មាន​ឧបទ្ទវហេតុ​បែប​នេះ​យ៉ាងហោចណាស់​​បី​ដង​ក្នុង​ឆ្នាំនេះ​៕

រូបភាព​ភេ​សមុទ្រ​ងាប់​២.៥០០​ក្បាល​ត្រូវបាន​ផ្តល់​ដោយ​ទូរទស្សន៍ RT

Post navigation