Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀង​កក់ខែ លាយឡំ​ខ្យល់​កន្ត្រាក់ បង្ក​ខូចខាត​លំនៅឋាន​ជាច្រើន នៅ​ភូមិ​ខ្លះ​នៃ​ស្រុក​ថ្មពួក និង​ស្រុក​ស្វាយចេក​

Views: 1

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ ភ្លៀង​កក់ខែ​មួយ​មេ លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ នៅវេលា​ម៉ោង ៦​និង​៣០ នាទី ថ្ងៃទី​២៣ ខែមីនា ឆ្នាំ​២០២៣ បាន​បណ្ដាល​ឲ្យ​របើក ដំបូលផ្ទះ​ប្រជាពលរដ្ឋ មួយចំនួន​នៃ​ភូមិ ឃុំ​ខ្លះ ក្នុងស្រុក​ថ្មពួក​និង​ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។​

​មន្ត្រី​នៃ​រដ្ឋបាល​ស្រុក​ថ្មពួក​និង​ស្រុក​ស្វាយចេក បាន​រាយការណ៍​បឋម នៅ​យប់ ថ្ងៃទី​២៣ ខែមីនា នេះ​ថាៈ កងកម្លាំង​វរ​សេនា​តូច​ថ្មើរជើង​លេខ​៥១២ នៃ​កងពលតូច ថ្មើរជើង​លេខ​៥១ និង​កងកម្លាំង​ចម្រុះ នគរបាល អាវុធហត្ថ យោធា​ស្រុក សហការ​នឹង មន្ត្រី​អាជ្ញាធរ សមត្ថកិច្ច​មូលដ្ឋាន បាន​ចុះ​ពិនិត្យ និង​ជួយសង្គ្រោះ​ប្រជាពលរដ្ឋ ឱ្យទាន់​ពេលវេលា ។​

​ប្រភព​ដដែល បាន​បន្តថាៈ ក្នុងនោះ លំនៅឋាន និង​រុក្ខជាតិ​ផ្សេងទៀត ស្លាក​សញ្ញា ដើមឈើ​ហូប​ផ្លែ ដើមឈើ​ផ្សេងទៀត ជាច្រើន ត្រូវបាន​ខ្យល់​កន្ត្រាក់ បំផ្លាញ ។ ប៉ុន្តែ មិនទាន់មាន​ព័ត៌មាន ពី​មនុស្ស​រងរបួស​ឬ​ស្លាប់​នោះទេ ។​

​ចំណែក​បងប្អូន​ប្រជាពលរដ្ឋ​រងគ្រោះ​ខ្លះ បានឱ្យដឹងថាៈ ខ្យល់​កន្ត្រាក់​ក្នុង​ភ្លៀង​កក់ខែ ដែល​កាច​នេះ បង្ក​ឱ្យ​ពួកគេ បាត់បង់​ដំណេក នា​យប់​នេះ ដោយសារតែ​ដំបូលផ្ទះ បាន​ត្រូវ​ខ្យល់កួច​ប៉ើង​៕/V​

Post navigation