Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ ធ្វើឱ្យផ្ទះ ២៦ ខ្នង ខូចខាត នៅក្នុងស្រុកកំពង់លែង

Views: 1

ដោយៈ ទេពកង្រី / កំពង់ឆ្នាំង: នៅវេលាម៉ោង ១១ យប់ថ្ងៃទី២៦ ឧសភា ២០២៣ ភ្លៀងលាយឡំនឹងខ្យល់កន្ត្រាក់ បណ្តាលឱ្យផ្ទះប្រជាពលរដ្ឋ ឃុំ ក្នុងស្រុកកំពង់លែង រងផលប៉ះពាល់ផ្ទះ ១៩ ខ្នង និងប៉ើងដំបូល ជញ្ជាំង ១៥ ខ្នង និងរលំបាក់ទាំងស្រុង ចំនួន ខ្នង

បើយោងតាមរបាយការណ៍ អាជ្ញាធរស្រុកកំពង់លែង បានឱ្យដឹងថាៈ ករណីគ្រោះមហន្ត រាយដោយធម្មជាតិ ខាងលើនេះ មិនបានបណ្តាលឱ្យរងគ្រោះថ្នាក់ ដល់មនុស្ស ឬសត្វនោះឡើយ។

ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ប្រាក់ សោភ័ណ្ឌ ប្រធានសាខាកាកបាទក្រហម កម្ពុជា ខេត្តកំពង់ឆ្នាំង បានបញ្ជាក់ ឲ្យដឹងនៅព្រឹកថ្ងៃទី២៧ ឧសភា នេះថាៈ ពាក់ព័ន្ធនឹង ករណីគ្រោះធម្មជាតិ ខាងលើនេះ អនុសាខាកាកបាទក្រហមរបស់ស្រុកកំពង់លែងបានចុះទៅដល់ចំណុចឃុំទាំង ខាងលើ ហើយ ដើម្បីចុះទៅសាកសួសុខទុក្ខ និងបាននាំយកអំណោយ ទៅចែកជូនបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ គ្រោះធម្មជាតិនេះហើយ /V-PC

Post navigation