Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លៀងដូចបាក់មេឃ ជាង ៣ ម៉ោង កាលពីយប់ ដល់ថ្ងៃត្រង់ បង្កឱ្យមានជំនន់ទឹកភ្លៀង ធ្ងន់ធ្ងរ នៅក្រុងប៉ោយប៉ែត

Views: 2

ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ ភ្លៀងដូចបាក់មេឃជាង ៣ ម៉ោង កាលពីយប់ថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ២០២៣ បានបង្កជាជំនន់ទឹកភ្លៀង លិចលង់បណ្តាញផ្លូវគ្រប់ប្រភេទ លិចទីធ្លាឯកជន ទីធ្លាសាធារណៈ នៅផ្នែកភាគច្រើន នៃសង្កាត់ផ្សារកណ្តាល ប៉ោយប៉ែត និង អូរជ្រៅ។ ឯ ២ សង្កាត់ទៀត គឺអូរឫស្សី និង និមិត្ត លិចលង់តិចជាង និងដោយ ចំណុចខ្លះប៉ុណ្ណោះ។

លោក ញឹម ផឿង អភិបាលរងក្រុងប៉ោយប៉ែត បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃទី ២៧ ខែកញ្ញាថា នាយប់ថ្ងៃទី ២៦ ខែកញ្ញា ចាប់ពីម៉ោង ១០ មកទល់រំលងអធ្រាត្រ ស្ងប់ខ្យល់ តែភ្លៀងធ្លាក់យ៉ាងខ្លាំងដូចបាក់មេឃ បង្កអោយមានជំនន់ទឹកភ្លៀងដ៏រហ័ស ហូរលិចលើបណ្តាញផ្លូវ ទីធ្លាឯកជន (ផ្ទះសម្បែង ទីតាំងអាជីវកម្ម ក្រុមហ៊ុន ) និងទីធ្លា សាធារណៈនានា ក្នុង ៣ សង្កាត់របស់ក្រុង។

មកដល់ថ្ងៃត្រង់បន្ទាប់ គឺថ្ងៃទី ២៧ ខែកញ្ញា ជំនន់ទឹកភ្លៀងនោះ មិនបានស្រកស្រុតទេ គឺមានតែកាន់តែធ្ងន់ធ្ងរថែមទៀត ព្រោះទឹកភ្លៀងដែលធ្លាក់មកលើដី វាបាននឹងកំពុងស្រុង ចុះ ពីផ្នែកខាងជើង និងតំបន់ព្រំដែនកម្ពុជា ថៃ និងផ្នែកខាងកើតភូមិសាស្ត្រកណ្តាល ក្រុងប៉ោយប៉ែត ដែលមានសណ្ឋានដី រាងដូចឈ្នាង និងទំនាបបាតខ្ទះ ។

ចំណែកលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានប្រាប់កាសែតរស្មីកម្ពុជា នៅថ្ងៃត្រង់​ថ្ងៃទី ២៧ ខែកញ្ញា នេះថា ជំនន់ទឺកភ្លៀង មានតែឡើងលិចកាន់តែខ្លាំង មិនទាន់ស្រកទេ ។ ពិសេសគឺ សង្កាត់ផ្សារកណ្តាល នៅកណ្តាលឈ្នាង លិចលង់ខ្លាំង​ជាងគេ និងមុនគេ ព្រោះទទួលសម្រុងទឹកពីខ្ពង់រាបខាងជើង និងខាងកើតក្រុង។ បន្ទាប់មក នៅសង្កាត់ប៉ោយប៉ែត និង អូរជ្រៅ នៅកណ្តាល និងគូថឈ្នាង ។

លោក គាត ហ៊ុល បានបន្តថា ហើយមកទល់ថ្ងៃត្រង់ ថ្ងៃទី ២៧ ខែកញ្ញា ទឹកអូរជ្រៅ នា ព្រំដែន ក៏បានហក់ឡើងដែរ ដោយសារទទួលរបបទឹក ពីក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត និងស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា និងមកពីក្រៅភូមិសាស្ត្រ គឺពីស្រុកអារញ្ញាប្រាថេត ស្រុកវឌ្ឍនៈនគរ ស្រុកគោកស៊ូងជាដើម ។

ទោះយ៉ាងណា លោក បានអះអាងថា មកទល់ពេលនេះ ជំនន់ទឹកភ្លៀងនេះ មិនទាន់មាន ព័ត៌មាន ពីការលិចលង់ផ្ទះសម្បែងពលរដ្ឋ លិចលង់ទ្រព្យសម្បត្តិអាជីវករ ក្រុមហ៊ុន នៅឡើយ. ហើយក៏មិនមានការរងរបួស ឬស្លាប់មនុស្ស ក៏ទេដែរ។

នៅពេលសួរថា តើប្រព័ន្ធលូរំដោះទឺកភ្លៀងនិងទឹកជំនន់ ,ប្រព័ន្ធលូបង្ហូរទេឹកកខ្វក់ នៃគម្រោងស្ថាបនាផ្លូវជាតិលេខ៥ នៃគម្រោង “ទីក្រុងគួរអោយចង់រស់នៅ” ប្រើឥណទាន ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) គិតជាប្រាក់ជាង ៨៧ លានដុល្លារអាម៉េរិក អាចរំដោះ ជំនន់ទឹកភ្លៀងនេះ បានឬទេនោះ លោក គាត ហ៊ុល បានពន្យល់ថា ប្រព័ន្ធលូរំដោះទឹក ភ្លៀង នៅបណ្តោយ និងកាត់ទទឺងតាមផ្លូវថ្នល់គ្រប់ប្រភេទ ពិតជាមិនបង្កស្ទះទឹកភ្លៀង និងទឺកជំនន់ឡើយ​ ប៉ុន្តែជំនន់ទឹកភ្លៀងជន់លិចភូមិសាស្ត្រក្រុងប៉ោយប៉ែត លើកនេះមក ពីរបាយទឹកភ្លៀងនេះ វាច្រើនហួសកម្រិត ដែលប្រព័ន្ធលូ មិនអាចរំដោះទឹក បានទាន់ពេល៕ V / N

Post navigation