Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

​ភ្លើង​ត្របាក់​ផ្ទះក្បឿង​២​ខ្នង​អស់ទាំង​ស្រុង​​

ខេត្តស្វាយរៀង ​៖​ អគ្គិភ័យមួយ​ឆាបឆេះ​សន្ធោរសន្ធៅលើផ្ទះក្បឿង​២​ខ្នង​ ដែលសង់​ពី​​ថ្ម​ខាងក្រោម​ឈើ​​អស់​ទាំង​ស្រុង​ និង​ឆេះ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន រួម​មាន​មាស​០៧​តម្លឹង, ប្រាក់​០៥​លាន​រៀល​, ប្រាក់​ដុល្លារ​១,០០០​ដុល្លារ ព្រមទាំង​សម្ភារ​មួយ​ចំនួន​ធំ ​។ ​ករណី​​នេះ​កើតឡើង​ កាលពី​ថ្ងៃ​ទី​០២​ មិថុនា វេលា​ម៉ោង​៤​និង​៤៥នាទី​រសៀល ​ភូមិ​បន្ទាយ​ ឃុំ​កណ្តៀង​រាយ ​ស្រុក​ស្វាយ​ទាប ​។​

Picture

បើ​តាម​សមត្ថកិច្ច​ឃុំ​កណ្តៀង​រាយ​បាន​ឲ្យ​ដឹង​ថា ​ភ្លើង​អគ្គិភ័យ​ឆាបឆេះផ្ទះ​របស់​ជន​រង​គ្រោះ​ឈ្មោះ​ពេជ្រ ណា​រិ​ន ភេទ​ប្រុស អាយុ​៦៤ ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ​ឥន សុ​ខឿន​អាយុ​៦១​ឆ្នាំ រស់នៅ​ភូមិ​បន្ទាយ ឃុំ​កណ្តៀង​រាយ ស្រុក​ស្វាយ​ទាប​ខេត្តស្វាយរៀង​ ។​ ប្រភព​បន្ត​ថា ផ្ទះ​ដែល​ត្រូវ​ភ្លើង​អគ្គិភ័យ​ឆាបឆេះ​នោះ​សង់​អំពី​បេតុង​ថ្ម​ខាងក្រោម​ឈើពីលើដំបូល​ប្រក់​ក្បឿង ដោយ​មាន​ទំហំ​បណ្តោយ​០៩​ម៉ែត្រ ទទឹង​០៨​ម៉ែត្រ​ជញ្ជាំង​ក្តារនាប​ក្តារ ត្រូវ​ឆេះ​អស់​ទាំង​ស្រុង ទើប​មាន​រថយន្ត​ពន្លត់អគ្គីភ័យ​ទៅ​ដល់​ភ្លើងពេញក្រមុំ មិន​អាច​ពន្លត់បាន ក៏​ប៉ុន្តែ​បាន​ពន្លត់ភ្លើង​រលត់ មិន​ឲ្យ​ឆាបឆេះ​ទៅ​ដល់​ផ្ទះ​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិតខាង​។

​ប្រភព​បន្ត​ទៀត​ថា សម្ភារខូចខាត​រួម​មាន​៖១/​មាស​ចំនួន ៧​ដំឡឹង​២/​ប្រាក់​ចំនួន​៥ លាន​រៀល​៣/​ប្រាក់​ដុល្លារ​ចំនួន ១,០០០​ដុល្លារ​និង សំលៀក​បំពាក់ គ្រឿង​សង្ហា​រឹម សម្ភារ​ប្រើ​បាស់ និង​សម្ភារ​ពេទ្យ​មួយ​ចំនួន​ទៀត​ក្លាយជា​ផេះ​ ក្នុង​ករណី​នេះ​បណ្តាល​ឲ្យ​ប្រពន្ធ​ម្ចាស់ផ្ទះ​រង​របួសស្រាល​។

ចំពោះមូលហេតុ​គឺបណ្តាលមកពីឆ្លង​ចរន្តអគ្គិសនី ខណៈ​ម្ចាស់ផ្ទះ​មិន​នៅ ចេញ​ទៅ​ក្រៅ​មួយ​ភ្លែត​ត្រឡប់​មក​វិញ​ឃើញ​អណ្តាតភ្លើង​ឆាបឆេះ​សន្ធោសន្ធៅ​ទៅ​ហើយ ស្ត្រី​ម្ចាស់ផ្ទះ​ព្យាយាម​ចូល​ទៅ​យក​ទ្រព្យសម្បត្តិ​ក៏​ត្រូវ​អណ្តាតភ្លើង​ឆាបឆេះ​ធ្លាក់​ឈើ​មក​លើ​បណ្តាល​ឲ្យ​រង​របួស​ត្រូវ​អ្នកស្រុក​ចាប់​លែង​ឲ្យ​ចូល ។​ដោយ​អាកាសធាតុ​ក្តៅ ខ្លាំង​និង​មាន​ខ្យល់ ទើប​អណ្តាតភ្លើង​ឆាបឆេះ​លឿន ពេល​រថយន្ត​ពន្លត់អគ្គីភ័យ​មក​ដល់​ភ្លើង​ឆេះ​ពេញក្រមុំ​មិន​អាច​ពន្លត់​បាន​ត្រូវ​ឆេះ​អស់ទាំង​ស្រុង​តែ​ម្តង​សល់​តែ​គុំនរ​ផេះ ចូលរួម​សោកស្តាយ​ផង​៕​

PicturePicturePicturePicture