Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្លើងគប់ស៊ីហ្គេម នឹងដង្ហែនៅហ្វីលីពីន នៅថ្ងៃទី២៧ មីនា

Views: 4

ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ បន្ទាប់ពីទៅដល់ប្រទេសហ្វីលីពីន នាព្រឹកថ្ងៃទី២៥ មីនា នោះ ព្រះអគ្គិជ័យកីឡា នឹងត្រូវដង្ហែនៅទីក្រុងម៉ានីល នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ ខាងមុខនេះ។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិ CAMSOC បានអំពាវ នាវ ដល់ប្រជាពលរដ្ឋ និងសិស្ស និស្សិត ទាំងក្នុងស្រុក និងក្រៅស្រុក ពិសេស អ្នករត់នៅតាមបណ្ដាប្រទេស ដែលត្រូវព្រះអគ្គិអាទិទេពកីឡា ឆ្លងកាត់ សូមចូលរួម អបអរសាទរ ឲ្យបានច្រើនកុះករ ដើម្បីជាចំណែកមួយ ក្នុងការអបអរសាទរដំណើរ ឆ្ពោះទៅព្រឹត្តិការណ៍ ប្រវត្តិសាស្ដ្រលើកដំបូង នៅកម្ពុជា ក្រោយការរង់ចាំ អស់រយៈ ពេល ៦៤ឆ្នាំ គឺការប្រកួតកីឡាស៊ីហ្គេម អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ។

ព្រះអគ្គិជ័យកីឡា ដ៏មានអត្ថន័យខាងលើ មិនត្រឹមតែជាពិធីមួយ ដែលជានិមិត្តរូបតំ
ណាងឲ្យការប្រកួតកីឡាស៊ីហ្គេម -អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ នោះទេ ប៉ុន្ដែក៏ជា ការបង្ហាញ ពីភាពរឹងមាំមោះមុត ការរីកចម្រើន និងការអភិវឌ្ឍលើគ្រប់វិស័យ ក្នុងប្រទេសកម្ពុជា ក្រោមដំបូលសន្ដិភាព ។

ព្រះអគ្គិជ័យកីឡា ដែលដង្ហែគ្រប់បណ្ដាប្រទេសក្នុងតំបន់ គឺជាការពង្រឹងសាមគ្គីភាព ចំណងមិត្តភាព ភាពចុះសម្រុងគ្នា និងសុខដុមរមនា តាមរយៈការប្រកួតកីឡា ដែលជាប្រជាជាតិអាស៊ានតែមួយ មានទស្សនៈតែមួយ អត្តសញ្ញាណតែមួយ សហគមន៍តែមួយ រស់នៅក្នុង «សហគមន៍សន្ដិភាព និងវាសនាតែមួយ ៕ V / N

Post navigation