Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្នាក់ងារទេសចរណ៍ប្រចាំការនៅគោលដៅប្រាសាទអង្គរវត្ត ប្រទះឃើញការបូបភ្ញៀវ

Views: 1

ដោយ:បាយ័ន/សៀមរបៈ នៅវេលាម៉ោង ១១:៥១នាទីថ្ងៃត្រង់ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រុមការងារភ្នាក់ងារទេសចរណ៍ប្រចាំការនៅប្រាសាទអង្គរ បានប្រទះឃើញកាបូបស្ពាយចំហៀងពណ៌ខ្មៅមួយ ដែលភ្ញៀវទេចរបានភ្លេច នៅចំណុចលើរានហាលក្នុងប្រសាទអង្គរវត្ត ប៉ុន្តែរំលងប្រហែល៣៥នាទីក្រោយមក ម្ចាស់កាបូបជាជនជាតិខ្មែរ ភេទស្រីម្នាក់ ឈ្មោះហុង ស្រីអូន រស់នៅភូមិរលៀក ឃុំតាអូ ស្រុកគិរីវង់ខេត្តតាកែវ ដែលជាម្ចាស់កាបូបបានមករកវិញ។

ក្រុមឆ្មាំ និងសមត្ថរបស់អាជ្ញាធរជាតិអប្សរាក៏យកប្រគល់ជូនម្ចាស់ដើមវិញ ដោយក្នុងនោះមាន៖ លុយខ្មែរ ចំនួន៦០.០០០រៀល លុយ វៀតណាម ១៩.៥០០ដុង លុយឡាវ១.០០០គីបឡាវ លុយដុល្លារ២ដុល្លារ។ កាតធនាគារ៣ អត្តសញ្ញាណប័ណ្ណមួយ កាត AEON មួយ កាត ប.ស.ស មួយ កាតធានារ៉ាប់រងមួយ និងទូរស័ព្ទ iphone១១ promax មួយគ្រឿង។

ដោយពិនិត្យឃើញថា ពិតជាកាបូបរបស់គាត់ និងមិនមានការបាត់បង់ហើយ ក្រុមភ្នាក់ងារបានសហការជាមួយក្រុមការងារសណ្ដាប់ធ្នាប់ និងនគរបាលបេតិកភណ្ឌ បានធ្វើការប្រគល់ជូនគាត់វិញ នៅវេលាម៉ោង១២:៣០នាទី៕/r

Post navigation