Cambodia
This article was added by the user . TheWorldNews is not responsible for the content of the platform.

ភ្ញៀវទេសចរ ជាង ១៤ ម៉ឺននាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប ក្នុងថ្ងៃបុណ្យភ្ជុំបិណ្ឌ

Views: 2

ដោយៈបាយ័ន / ភ្នំពេញៈ បើតាមរបាយការណ៍របស់ មន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងថាៈ ក្នុងឱកាសនៃថ្ងៃពិធីបុណ្យភ្ជុំបិណ្ឌ ឆ្នាំ២០២២ នេះ មានភ្ញៀវទេសចរ ចំនួនប្រមាណ ១៤៣.៤៧០ នាក់ ។

ក្នុងចំនួនភ្ញៀវទេសចរទាំងអស់នោះ ភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្ត មានចំនួនប្រមាណ ១៤០.០០០ នាក់ និង ភ្ញៀវទេសចរបរទេសផ្ទៃក្នុង មានចំនួន ៣.៤៧០ នាក់ បានដើរកម្សាន្ត តាមរមណីយដ្ឋាននានា ក្នុងខេត្តសៀមរាប។ ក្នុងនោះដែរ រមណីយដ្ឋានអង្គរ មានចំនួនប្រមាណ ៨៥.០០០ នាក់ , រមណីយដ្ឋានឧទ្យានជាតិ ភ្នំគូលែន មានចំនួនប្រមាណ ៤.៦០០ នាក់, តំបន់ទន្លេសាប មានចំនួនប្រមាណ ១៥.០០០ នាក់ និងសហគមន៍ទេសចរណ៍- អេកូទេសចរណ៍ និងតំបន់ផ្សេងៗ មានចំនួនប្រមាណ ៣៥.៤០០ នាក់ ។

ក្នុងចំណោមភ្ញៀវទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋ ក្នុងខេត្ត ចំនួនប្រមាណ ១៤០.០០០ នាក់នេះ មានភ្ញៀវទេសចរ មកពីតាមបណ្តារាជធានី ខេត្ត​មានចំនួន ប្រមាណពី ៥៥-៦០ ភាគរយ ត្រូវជាប្រមាណចន្លោះពី ៧០.០០០ នាក់ ទៅ ៨០.០០០ នាក់ ដែលធ្វើដំណើរកម្សាន្ត ជាលក្ខណៈគ្រួសារ ៕/V

Post navigation